ខចែង និងលក្ខខណ្ឌ

បានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅ៖ 11 ខែមីនា ឆ្នាំ 2022

1. វិសាលភាព និងការទទួលយក


1.1. វិសាលភាព


1.1.1. ខចែង និងលក្ខខណ្ឌទាំងនេះ មានផ្នែក I (លក្ខខណ្ឌប្រើប្រាស់ទូទៅ) និងផ្នែក II (លក្ខខណ្ឌប្រើប្រាស់បន្ថែម) (ជារួមហៅថា លក្ខខណ្ឌ) ដែលគ្រប់គ្រងការប្រើប្រាស់របស់អ្នកចំពោះសេវាកម្មដូចខាងក្រោម (ជារួមហៅថា សេវាកម្ម) ដែលបានផ្ដល់ជូន ឬគ្រប់គ្រងដោយក្រុមហ៊ុន Coda Payments Pte. Ltd ។ (“Coda Singapore”) និង/ឬសាខា និងបុត្រសម្ព័ន្ធរបស់ខ្លួន (ជារួមហៅថា “Coda” និង “យើង” “ពួកយើង” ឬ“របស់ពួកយើង”)៖ 

(a) គេហទំព័រ (www.codapayments.com) រួមជាមួយនឹងការចូលប្រើគេហទំព័រនេះ និងតំណភ្ជាប់ និងមុខងារនានារបស់គេហទំព័រនេះ។

(b) កម្មវិធីចល័ត Codashop គេហទំព័រ Codashop (www.codashop.com) និងរាល់ថ្នាលផ្សេងទៀតទាំងអស់គឺអាចចូលប្រើបាន (“Codashop”)។

(c) គណនីអ្នកប្រើប្រាស់ដែលបានចុះឈ្មោះតាមរយៈ Codashop (គណនី Coda”)។

(d) ការជួយសម្រួលការទូទាត់ប្រាក់ និង/ឬសេវាកម្មលក់សារជាថ្មីតាមរយៈ Codapay ឬ Codashop ដែលអ្នកអាចទិញពី Coda ពាណិជ្ជករដែលជាភាគីទីបី (អ្នកបោះផ្សាយ) និង/ឬដៃគូបណ្ដាញទូទាត់ប្រាក់ (បណ្ដាញទូទាត់ប្រាក់) របស់ខ្លួន និង​ធ្វើការទូទាត់ប្រាក់តាមរយៈវិធីសាស្ត្រទូទាត់ប្រាក់ដែលផ្ដល់​តាម​រយៈ Coda នៅលើថ្នាលដែលបានរៀបរាប់ខាងលើ។ 

(e) វេទិការសហគមន៍ (https://community.codashop.com) ដែលអ្នកប្រើប្រាស់អាច​បង្ហោះមតិយោបល់ (“Codaclub”)។ 

(f) Codacash និងសេវាកម្មនានាដែលជាប់ពាក់ព័ន្ធរបស់ខ្លួនទាំងអស់ (“Codacash”) និង/ឬ

(g) កម្មវិធី Coda ផ្សេងទៀត គេហទំព័រ និង/ឬបណ្ដាសេវាកម្មដែលភ្ជាប់ទៅនឹងលក្ខខណ្ឌទាំងនេះ។ 

1.1.2. សូមពិនិត្យមើលផ្នែកទី II (លក្ខខណ្ឌប្រើប្រាស់បន្ថែម) ខាងក្រោមសម្រាប់លក្ខខណ្ឌ Codacash ដែលអាចអនុវត្តបានចំពោះប្រទេសដែលមានវា កំណែនៃលក្ខខណ្ឌទាំងនេះជាភាសាអង់គ្លេស និងជ្រើសរើសភាសានៅក្នុងតំបន់ ក៏ដូចជាអ្វីបន្ថែមដែលអាចអនុវត្តបានចំពោះយុត្តាធិការនៃទីកន្លែងដែលអ្នករស់នៅ។

1.1.3. ប្រសិនបើមិនមានការបញ្ជាក់ផ្សេងពីនេះនៅក្នុងលក្ខខណ្ឌទាំងនេះទេ លក្ខខណ្ឌទាំងនេះត្រូវបានបញ្ចូល និងមានការយល់ព្រមរវាងអ្នក និង Coda Singapore ។

1.2. ការទទួលយក។ ដោយការប្រើប្រាស់សេវាកម្មណាមួយ អ្នកយល់ព្រម និងទទួលយកលក្ខខណ្ឌទាំងនេះ ហើយយល់ព្រមទទួល​កាតព្វកិច្ច​គោរពតាម​លក្ខខណ្ឌទាំងនោះ។ ប្រសិនបើអ្នកមិនទទួលយក ឬយល់ព្រមតាមលក្ខខណ្ឌទាំងនេះទេ អ្នកគួរតែឈប់ប្រើប្រាស់ និង/ឬចូលប្រើប្រាស់សេវាកម្មទាំងនេះជាបន្ទាន់។

1.3. ការធ្វើវិសោធនកម្ម។ Coda រក្សាសិទ្ធិដើម្បីធ្វើការផ្លាស់ប្ដូរនៅពេលណាមួយចំពោះលក្ខខណ្ឌទាំងនេះ ឬគោលការណ៍ណាមួយ ឬសេចក្ដីជូនដំណឹងដែលពាក់ព័ន្ធទៅនឹងថ្នាល គេហទំព័រ ឬកម្មវិធីរបស់ខ្លួន។ ការផ្លាស់ប្ដូរបែបនេះនឹងមានប្រសិទ្ធភាពភ្លាមៗនៅពេលប្រកាសផ្សាយជាសាធារណៈនៅលើ www.codapayments.com, www.codashop.com, community.codashop.com (“គេហទំព័រ Coda”) ឬកម្មវិធី គេហទំព័រ និង/ឬថ្នាលផ្សេង​ទៀត​របស់ Coda ។ Coda ក៏នឹងបង្ហោះសេចក្ដីជូនដំណឹងនៅលើថ្នាលទាំងនេះដើម្បីជូនដំណឹងដល់អ្នកប្រើប្រាស់​អំពីលក្ខខណ្ឌថ្មីផងដែរ ហើយកាលបរិច្ឆេទនៃការកែប្រែចុងក្រោយ ត្រូវបានដាក់​នៅខាងដើមនៃ​លក្ខខណ្ឌ។ វាគឺជាទំនួលខុសត្រូវរបស់អ្នកក្នុងការពិនិត្យមើលជាប្រចាំនូវគេហទំព័រដែលបានរៀបរាប់ខាងលើសម្រាប់កំណែចុងក្រោយបង្អស់នៃលក្ខខណ្ឌ។ ការប្រើប្រាស់សេវាកម្មបន្តរបស់អ្នក ឬថ្នាលខាងមុខណាមួយទៅតាមការផ្លាស់ប្ដូរណាមួយលើលក្ខខណ្ឌ នឹងត្រូវបានចាត់ទុកថាជាការ​បន្តទទួលយកលក្ខខណ្ឌដែលបានកែប្រែ។ 

1.4. បច្ចុប្បន្នភាព។ Coda អាចនឹងផ្ដល់នូវមុខងារថ្មី ការធ្វើឲ្យប្រសើរឡើង ការធ្វើបច្ចប្បន្នភាព បំណះ និងកំណែកែប្រែផ្សេងទៀតចំពោះសេវាកម្ម (ជារួមហៅថា បម្រែបម្រួល)។ យើងអាចនឹងធ្វើបច្ចុប្បន្នភាព បំណះ ឬកែប្រែគេហទំព័រ Coda កម្មវិធីទូរស័ព្ទដៃចល័ត ឬថ្នាលណាមួយរបស់យើងពីចម្ងាយ។ អ្នកផ្ដល់ជូន Coda នូវសិទ្ធិដើម្បីដាក់ពង្រាយ និងអនុវត្តបម្រែបម្រួលទាំងនោះ។ បទប្បញ្ញត្តិទាំងអស់នៃលក្ខខណ្ឌសេវាកម្មទាំងនេះ​នឹងត្រូវអនុវត្តចំពោះបម្រែបម្រួលទាំងអស់ផងដែរ។

ផ្នែកទី I

លក្ខខណ្ឌនៃការប្រើប្រាស់ទូទៅ

2. ការប្រើប្រាស់សេវាកម្ម 

2.1. ការអនុវត្តលក្ខខណ្ឌតាមរយៈការប្រើប្រាស់។ លក្ខខណ្ឌទាំងនេះត្រូវអនុវត្តដោយពុំគិតពីរបៀបដែលអ្នកចូលប្រើ ឬប្រើប្រាស់សេវាកម្មណាមួយ ជាអាទិ៍រួមមាន ឧបករណ៍ចល័ត កុំព្យូទ័រលើតុ កម្មវិធីលើទូរស័ព្ទ កម្មវិធីរុករកនៅលើវិប ឬឧបករណ៍ណាមួយផ្សេងទៀត កម្មវិធី ឬសូហ្វវែរ។ 

2.2. អាជ្ញាបណ្ណសម្រាប់ការប្រើប្រាស់

2.2.1. Coda ផ្តល់ជូនអ្នកនូវសិទ្ធិ និងអាជ្ញាបណ្ណដែលមិនផ្តាច់មុខ មិនអាចផ្ទេរបាន និងមានកម្រិត ដើម្បីចូលដំណើរការ និងប្រើប្រាស់គេហទំព័រ និង/ឬសេវាកម្មរបស់ Coda សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់អ្នក និងមិនមែនជាពាណិជ្ជកម្ម ស្ថិតក្រោមលក្ខខណ្ឌទាំងនេះ។

2.2.2. Coda រក្សាសិទ្ធិក្នុងការបញ្ចប់អាជ្ញាបណ្ណដោយមិនមានការជូនដំណឹងមុនទៅកាន់អ្នកទេ ប្រសិនបើមានការរកឃើញថា ការប្រើប្រាស់សេវាកម្មរបស់អ្នកល្មើសនឹងលក្ខខណ្ឌទាំងនេះ។

2.3. ការចូលប្រើ និងការប្រើប្រាស់សេវាកម្ម និងគេហទំព័រ Coda

2.3.1. សេវាកម្មអនុញ្ញាតឲ្យអ្នកទិញតាមមាតិកាឌីជីថលជាក់ស្តែងដែលមានដូចជា កូដអំណោយ ឥណទានកម្មវិធី/ហ្គេម និងលិខិតបញ្ជាក់ពី Coda ឬតាមអ្នកបោះផ្សាយរបស់ Coda តាមគេហទំព័រ Coda ឬតាមរយៈគេហទំព័ររបស់អ្នកបោះពុម្ភផ្សាយ ឬថ្នាល ហើយធ្វើការទូទាត់ប្រាក់ចំពោះការទិញតាមរយៈបណ្តាញទូទាត់ប្រាក់ដោយ៖ 

(i) ការប្ដូរ​យក ឬការប្រើប្រាស់ឥណទានចល័តដែលបង់មុន ត្រូវបានចេញដោយប្រតិបត្តិករបណ្តាញចល័តរបស់អ្នក។ 

(ii) តម្លៃនៃការទិញ ដែលបានបញ្ចូល​ទៅក្នុងវិក្កយបត្រចល័ត ដែលបានបង់ ហើយត្រូវបានចេញដោយប្រតិបត្តិករបណ្តាញចល័តរបស់អ្នក ឬ

(iii) ការប្រើប្រាស់ជម្រើសទូទាត់ប្រាក់មួយនៃជម្រើសទូទាត់ប្រាក់ផ្សេងទៀតត្រូវបានផ្តល់ដោយដៃគូរបណ្តាញទូទាត់ប្រាក់របស់ Coda មានដូចជា កាបូបលុយអេឡិចត្រូនិច លិខិតបញ្ជាក់ការប្ដូរ​ ការទូទាត់ប្រាក់តាមបញ្ជនៅហាងលក់ទំនិញដែលចូលរួម កាតឥណទាន និងការផ្ទេរប្រាក់ក្នុងធនាគារ។

សម្រាប់ការទូទាត់កាតឥណទាន ឬការផ្ទេរប្រាក់ក្នុងធនាគារ ព័ត៌មានលម្អិតពីធនាគារ ឬកាតឥណទានដែលអ្នកផ្តល់ជូន ត្រូវប្រមូលដោយផ្ទាល់ដោយបណ្តាញទូទាត់ប្រាក់ ដែលជាគ្រឹះស្ថានធនាគារពាក់ព័ន្ធ អ្នកចេញកាត ឬអ្នកប្រមូលកាត។ ព័ត៌មានលម្អិតទាំងនេះមិនត្រូវប្រមូល រក្សាទុក ឬដំណើរការដោយ Coda ទេ។

 

2.3.2. ការទិញ ដែលបានធ្វើឡើងដោយប្រើប្រាស់សេវាកម្ម នឹងស្ថិតនៅក្នុងទម្រង់មួយនៃទម្រង់ទាំងពីរ ដែល៖

(a) អ្នកទិញកូដអំណោយ ឥណទានពីកម្មវិធី/ហ្គេម និងសក្ខីប័ត្រដោយផ្ទាល់ពីអ្នកបោះផ្សាយដែលជាភាគីទីបី (“កូដអ្នកបោះផ្សាយ”) ក្នុងនាមជាពាណិជ្ជករនៅលើកំណត់ត្រា ហើយ Coda ផ្ដល់នូវសេវាកម្មសម្របសម្រួលដល់អ្នកបោះផ្សាយតាមរយៈការដំណើរការ និងការប្រមូលការទូទាត់ប្រាក់សម្រាប់កូដអ្នកបោះផ្សាយដែលបានទិញសម្រាប់ និងក្នុងនាមឱ្យអ្នកបោះផ្សាយ។ 

(b) Coda លក់កូដអ្នកបោះផ្សាយជាថ្មីដោយផ្ទាល់ទៅអ្នក ក្នុងនាមជាពាណិជ្ជករនៅលើកំណត់ត្រា។

2.4. ការសម្របសម្រួលការទូទាត់ប្រាក់ និងសេវាកម្មលក់មាតិកាឌីជីថលសារជាថ្មី 

2.4.1. អ្នកចាប់ផ្ដើម និងធ្វើការទិញដោយជ្រើសរើសទិញកូដអ្នកបោះផ្សាយតាមរយៈ (i) គេហទំព័រ ឬកម្មវិធីទូរស័ព្ទរបស់អ្នកបោះផ្សាយដែលពាក់ព័ន្ធ ឬថ្នាលចល័ត ដែលអ្នកនឹងត្រូវបាននាំទៅគេហទំព័រ Coda ដើម្បីធ្វើការទូទាត់ប្រាក់ ឬ (ii) Codashop ។

2.4.2. ដើម្បីធ្វើការទូទាត់ប្រាក់តាមរយៈសេវាកម្ម អ្នកត្រូវតែមានគណនីទូរស័ព្ទចល័តដែលមានសុពលភាព និងមានសិទ្ធិទទួលបានជាមួយនឹងដៃគូប្រតិបត្តិករបណ្ដាញទូរស័ព្ទចល័តមួយក្នុងចំណោមដៃគូប្រតិបត្តិករបណ្ដាញទូរស័ព្ទចល័តទាំងបួនរបស់យើង ឬឧបករណ៍ទូទាត់ប្រាក់ដែលមានសុពលភាពដែលត្រូវបានចេញជូន ឬទទួលស្គាល់ដោយបណ្ដាញទូទាត់ប្រាក់។ 

2.4.3. អ្នកទទួលខុសត្រូវទាំងស្រុងចំពោះការប្រើប្រាស់គណនី ឬឧបករណ៍ទូទាត់ប្រាក់របស់អ្នកតាមរយៈសេវាកម្ម។ អ្នកទទួលស្គាល់ និងយល់ព្រមទទួលថា Coda មិនមានទំនួលខុសត្រូវចំពោះការប្រើប្រាស់ដែលគ្មានការអនុញ្ញាត ឬការចូលដំណើរការដោយបុគ្គលទីបីរបស់គណនីរបស់អ្នក ឬឧបករណ៍ទូទាត់ប្រាក់របស់អ្នកឡើយ។ 

2.4.4. Coda អ្នកបោះផ្សាយ និង/ឬបណ្ដាញទូទាត់ប្រាក់ រក្សាសិទ្ធិនិងមានឆន្ទានុសិទ្ធិក្នុងការច្រានចោល ឬបដិសេធការប្រតិបត្តិការណាមួយក្នុងហេតុផលណាមួយ ឬកំណត់ដែនកំណត់លើប្រភេទ និង/ឬចំនួនទឹកប្រាក់ប្រតិបត្តិការ។

2.5. កូដអ្នកបោះផ្សាយ។ ពាក់ព័ន្ធទៅនឹងកូដអ្នកបោះពុម្ពផ្សាយដែលបានទិញតាមរយៈគេហទំព័រ Coda ណាមួយ ឬការប្រើប្រាស់ណាមួយនៃសេវាកម្ម អ្នកបោះផ្សាយពាក់ព័ន្ធដែលបានចេញកូដដែលបានទិញ ហើយដែល Coda មិនបានចេញ ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការប្ដូរកូដយករង្វាន់ និងសម្រាប់ការផ្ដល់ទំនិញ ឬសេវាកម្មដល់អ្នកជាការដោះដូរ។ លុះត្រាតែមានកំណត់ចំណាំផ្ទុយពីនេះនៅលើទំព័រព័ត៌មានផលិតផលលើគេហទំព័ររបស់ Coda នោះកូដអ្នកបោះផ្សាយមិនផុតកំណត់ទេ។

2.6. ការកែសម្រួលសេវាកម្ម Coda រក្សាសិទ្ធិដើម្បីផ្លាស់ប្ដូរ កែសម្រួស ផ្អាក ឬបញ្ឈប់សេវាកម្មតាមផ្នែក ឬទាំងមូលនៅពេលណាមួយ ដោយមាន ឬមិនមានការជូនដំណឹងដល់អ្នក។ ការផ្លាស់ប្ដូរ ឬការកែសម្រួលណាមួយអាចត្រូវបានឆ្លុះបញ្ចាំងនៅក្នុងលក្ខខណ្ឌទាំងនេះ យោងទៅតាមផ្នែកស្ដីពីវិសោធនកម្ម។

2.7. ពន្ធ ការគិតថ្លៃ និងថ្លៃសេវា អ្នកទទួលខុសត្រូវចំពោះពន្ធ អាករ ថ្លៃប្ដូររូបិយប័ណ្ណ ការការ​គិតថ្លៃទិន្នន័យណាមួយ និងការគិតថ្លៃទាំងឡាយណាដែលពាក់ព័ន្ធនឹងការទិញដែលអ្នកធ្វើជាលទ្ធផលនៃ ឬក្នុងពេលប្រើប្រាស់គេហទំព័រ ឬសេវាកម្មណាមួយនៃ Coda ។

2.8. ការដោះស្រាយជម្លោះ ប្រសិនបើអ្នកមិនពេញចិត្តជាមួយនឹងកូដអ្នកបោះផ្សាយណាមួយដែលបានទិញដោយប្រើប្រាស់សេវាកម្ម ឬប្រសិនបើអ្នកជឿថា អ្នកត្រូវបានគិតថ្លៃដោយខុសឆ្គង សូមទាក់ទងតាមជម្រើស​ខាងក្រោមដោយផ្ទាល់ដើម្បីដោះស្រាយបញ្ហា៖

(a) Coda សម្រាប់ការទិញដែលធ្វើឡើងនៅ Codashop ឬ

(b) អ្នកបោះផ្សាយ សម្រាប់ប្រតិបត្តិការផ្សេងៗទាំងអស់។

ប្រសិនបើអ្នកមិនអាចដោះស្រាយបញ្ហាជាមួយនឹងអ្នកបោះផ្សាយដោយផ្ទាល់ទេ អ្នកអាចដាក់ពាក្យបណ្ដឹងវិវាទ ឬប្ដឹងតវ៉ាប្រឆាំងនឹងអ្នកបោះផ្សាយមកយើង។ អ្នកមិនត្រូវធ្វើសេចក្ដីថ្លែងការណ៍មិនពិត ឬនាំឲ្យមានការយល់ខុសនៅពេលដាក់ពាក្យបណ្ដឹង ឬអំឡុងពេលការស៊ើបអង្កេតជាបន្តបន្ទាប់នៃជម្លោះឡើយ។ Coda នឹងស៊ើបអង្កេតរាល់ជម្លោះទាំងអស់ដែលត្រូវបានប្ដឹងមក ហើយនឹងខិតខំប្រឹងប្រែងដោយសមហេតុផលដើម្បីដោះស្រាយបញ្ហា​ទាំងនោះ។ ទោះបីជាយ៉ាងណា ដំណោះស្រាយចុងក្រោយនៃជម្លោះគឺអាស្រ័យលើឆន្ទានុសិទ្ធិទាំងស្រុងរបស់ Coda ។ 

2.9. ការដោះស្រាយកំហុស។ ជាផ្នែកនៃ ឬដាច់ដោយឡែកពីដំណើរការជម្លោះ Coda អាចកំណត់ថាកំហុសបានកើតឡើង ដែលប៉ះពាល់ដល់អ្នក។ ប្រសិនបើ Coda កំណត់ថា អ្នកត្រូវបានគិតថ្លៃដោយមិនត្រឹមត្រូវ ឬគិតថ្លៃលើសនោះ Coda នឹងកាត់ប្រាក់ពីគណនីរបស់អ្នក ឬចាត់ចែងឲ្យមានការសងប្រាក់វិញដើម្បីកែតម្រូវកំហុស។ ប្រសិនបើ Coda សម្រេចថា អ្នកមិនត្រូវបានគិតថ្លៃលើ ឬថា អ្នកត្រូវបានគិតថ្លៃខ្វះ នោះ Coda អាចនឹងដាក់ប្រាក់ចូលវិញ ឬគិតថ្លៃលើគណនីរបស់អ្នក ឬប្រមូលការទូទាត់ដើម្បីកែតម្រូវកំហុសនោះ។

3. ការការពារអ្នកប្រើប្រាស់

3.1. ការពណ៌នាអំពីផលិតផល Coda ខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីធានាថា ការពណ៌នាពីផលិតផលនៅលើ Codashop គឺត្រឹមត្រូវតាមដែលអាចធ្វើទៅបាន។ ទោះបីជាយ៉ាងណា អាស្រ័យទៅតាមការអនុញ្ញាតដោយច្បាប់ យើងមិនធានាថា ការពណ៌នាផលិតផលបែបនេះគឺពេញលេញ និងត្រឹមត្រូវទេ។ 

3.2. ការសងប្រាក់វិញ។ អ្នកទទួលស្គាល់ និងយល់ថា ប្រតិបត្តិការដែលត្រូវបាន​ធ្វើឡើងដោយជោគជ័យ ដោយប្រើប្រាស់គេហទំព័រ ឬសេវាកម្មណាមួយរបស់ Coda គឺជាប្រតិបត្តិការចុងក្រោយ។ មិនមានការបង្វិលត្រឡប់ណាមួយនឹងត្រូវបានទទួលយកទេ ហើយមិនមានការសងប្រាក់វិញនឹងជាត្រូវបានជូនឡើយ លុះត្រាតែមានការបញ្ជាក់ផ្សេងយ៉ាងច្បាស់នៅក្នុងលក្ខខណ្ឌទាំងនេះថាត្រូវ​ធ្វើ​ដូច្នោះ។ ក្នុងករណីដែលថាការសងប្រាក់វិញនឹងត្រូវធ្វើឡើងជូនដល់អ្នក បន្ទាប់ពីការដោះស្រាយជម្លោះ និង/ឬកំហុស ដូចមាន​បញ្ជាក់​នៅ​ក្នុង​ផ្នែក​ស្ដីពី​ការដោះស្រាយ​ជម្លោះ និង​កំហុស នោះ​ពេលវេលាដែលត្រូវ​កាត់ប្រាក់​ក្នុងធនាគាររបស់អ្នក ឬគណនីសេវាកម្មទូទាត់ នឹងត្រូវអាស្រ័យទៅលើបណ្ដាញទូទាត់ ឬធនាគារដែលបានប្រើប្រាស់ ឬអ្នកផ្ដល់សេវាទូទាត់របស់អ្នក។

4. គណនីអ្នកប្រើប្រាស់ Codashop

4.1. សេវាកម្មគណនី។ តាម​ជម្រើសរបស់អ្នក អ្នកអាចចុះឈ្មោះគណនី Coda ដែលអនុញ្ញាតឲ្យអ្នក៖

(a) បង្ហោះមតិនៅលើ Codaclub ។

(b) ចូលប្រើកម្មវិធីផ្តល់រង្វាន់មួយ​ចំនួន ឬការផ្ដល់ជូននៅលើ Codashop ។

(c) តាមដាន ឬរក្សាទុកឯកសារនៃការប្រតិបត្តិការនៃការទិញដែលអ្នកបានធ្វើនៅលើ Codashop និង

(d) ប្រើប្រាស់លក្ខណៈពិសេសផ្សេងទៀតណាមួយនៃសេវាកម្ម ឬគេហទំព័រ Codashop ដែលអាចមានតែអ្នកប្រើប្រាស់ដែលបានចុះឈ្មោះតែប៉ុណ្ណោះ។

4.2. ការបញ្ជាក់គណនី។ ប្រសិនបើអ្នកចុះឈ្មោះសម្រាប់គណនី Coda អ្នកត្រូវបញ្ជាក់ថា អ្នកបានផ្តល់នូវព័ត៌មានត្រឹមត្រូវ និងពិតប្រាកដពីខ្លួន​អ្នកទៅកាន់ Coda សម្រាប់គោលបំណងនៃការបញ្ជាក់ ហើយអ្នកត្រូវទទួលខុសត្រូវចំពោះការរក្សាទុកការសម្ងាត់នៃគណនី លេខសម្ងាត់របស់ Coda និងរាល់សកម្មភាពទាំងអស់របស់អ្នក ដែលកើតមានឡើងក្នុងគណនី Coda របស់អ្នក។ នៅក្នុងករណីដែលមិនមានការអនុញ្ញាតណាមួយឲ្យចូលប្រើគណនី Coda របស់អ្នក អ្នកត្រូវជូនដំណឹងទៅកាន់ Coda ភ្លាមៗ។ 

4.3. ប្រវត្តិប្រតិបត្តិការ។ អ្នកអាចចូលមើលឯកសារនៃការទិញដែលទទួលបានជោគជ័យ ឬបរាជ័យទាំងរបស់អ្នកទាំងអស់ ឬការបញ្ចូលប្រាក់នៅលើគេហទំព័រគណនី Coda របស់អ្នកតាម www.codashop.com។ ប្រសិនបើមានកំហុសឆ្គង ឬបាត់ព័ត៌មានណាមួយ សូមទាក់ទងមកយើងតាម មជ្ឈ​មណ្ឌល​ជំនួយ។ យើងនឹងចាត់ជំហានចាំបាច់ដើម្បីដោះស្រាយបញ្ហាឲ្យបានឆាប់តាមដែលអាចធ្វើបាន។

4.4. ការបិទ ឬការផ្អាកគណនី Coda ដោយសារការល្មើស។Coda រក្សាសិទ្ធិទៅតាមឆន្ទានុសិទ្ធិផ្ដាច់មុខ​ដើម្បីបិទ ឬផ្អាកគណនី Coda របស់អ្នកជាអចិន្ត្រៃយ៍ ឬការចូលប្រើគណនីរបស់អ្នក នៅពេលណាមួយ ប្រសិនបើ៖ 

(a) អ្នកប៉ុនប៉ងដើម្បីចូលរួមក្នុង ឬការចូលរួមដោយប្រយោល ឬដោយផ្ទាល់ក្នុងការប្រព្រឹត្តអំពើដែលហាមឃាត់ណាមួយស្ថិតក្រោមលក្ខខណ្ឌទាំងនេះ ។

(b) អ្នកល្មើសប្រការណាមួយនៃលក្ខខណ្ឌទាំងនេះ ហើយប្រសិនបើការល្មើសអាចមានដំណោះស្រាយ តែអ្នកមិនដោះស្រាយក្នុងរយៈពេលសាមសិប (30) ថ្ងៃ គិតចាប់ពីថ្ងៃទទួលបានការជូនដំណឹងជាលាយលក្ខណ៍អក្សរបញ្ជាក់អំពីការល្មើសពី Coda។

(c) Coda ត្រូវតម្រូវឲ្យធ្វើបែបនេះដោយសារអាជ្ញាធរគ្រប់គ្រង ឬគណៈអនុវត្តច្បាប់។

(d) អ្នកក្លាយជា ឬស្ថិតក្រោមនិតិវិធីក្ស័យធន។

(e) អ្នកបានផ្តល់ឲ្យយើងនូវព័ត៌មានមិនត្រឹមត្រូវ ឬមិនពិត ហើយបានមិនបានផ្តល់ឲ្យយើងនូវព័ត៌មានពិតប្រាកដ និងត្រឹមត្រូវក្នុងរយៈពេលដប់ប្រាំ (15) ថ្ងៃ គិតចាប់ពីថ្ងៃទទួលបានការជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីការស្នើសុំព័ត៌មានពី Coda។

(f) Coda បានកំណត់ថា សុវត្ថិភាពនៃគណនី Coda របស់អ្នកត្រូវបានធ្វើឱ្យខូច ឬគណនីរបស់អ្នកត្រូវបានចូលប្រើដោយគ្មានការអនុញ្ញាត ហើយអ្នកពុំបានចាត់វិធានការប្តឹងក្នុងរយៈប្រាំ (5) ថ្ងៃ គិតចាប់ពីថ្ងៃទទួលបានការជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីការបញ្ជាក់ដែលតម្រូវឲ្យមានបណ្តឹងត្រឹមត្រូវពី Coda

(g) អ្នកពុំបានអនុវត្តតាមលក្ខខណ្ឌទាំងនេះ ឬលក្ខខណ្ឌបន្ថែមណាមួយដែលអនុវត្តលើសេវាកម្ម។ 

4.5. ការបិទគណនី Coda ដោយស្ម័គ្រចិត្តដោយអ្នកប្រើប្រាស់។ អ្នកអាចជ្រើសរើសដើម្បីបិទគណនី Coda របស់អ្នកជាអចិន្ត្រៃយ៍នៅពេលណាមួយ និងចំពោះមូលហេតុណាមួយ បន្ទាប់ពីជូនដំណឹងមុនជាលាយលក្ខណ៍អក្សរទៅកាន់ Coda រយៈពេលសាមសិប (30) ថ្ងៃតាម www.codashop.com ។ រាល់ប្រតិបត្តិការដែលអ្នកបានធ្វើ មុនពេលអ្នកបិទ នឹងត្រូវបង់ប្រាក់ ហើយ Coda រក្សាសិទ្ធិក្នុងការកាត់ទឹកប្រាក់ចេញពីសមតុល្យរបស់អ្នកចំពោះសេវាណាមួយដែលមិនបានបង់ ការគិតបន្ថែម ឬការចំណាយដែលអ្នកអាច ត្រូវបានកើតមានឡើង មុនពេលការបិទគណនី Coda របស់អ្នក (ប្រសិនបើ​ចាំបាច់)។

5. ការប្រើប្រាស់ Codaclub និងខ្លឹមសារអ្នកប្រើប្រាស់

5.1. ខ្លឹមសារអ្នកប្រើប្រាស់។ អ្នកទទួលខុសត្រូវចំពោះខ្លឹមសារទាំងអស់ដែលអ្នកបញ្ជូន ផ្សព្វផ្សាយ ចែករំលែក ផ្ញើ ឬបង្ហោះ ទោះជាសាធារណៈ ឬឯកជន (ខ្លឹមសារអ្នកប្រើប្រាស់) នៅលើ Codaclub ។ Coda មិនទទួលខុសត្រូវចំពោះខ្លឹមសារអ្នកប្រើប្រាស់ទេ ហើយក្រុមហ៊ុនគ្មានកាតព្វកិច្ចតាមដាន សម្របសម្រួល ឬពិនិត្យមើលឡើងវិញជាប្រចាំនូវខ្លឹមសារអ្នកប្រើប្រាស់ទេ។ ទោះបីជាយ៉ាងណា Coda អាចនឹងដកចេញនូវខ្លឹមសារអ្នកប្រើប្រាស់ដែលរំលោភបំពានលើលក្ខខណ្ឌទាំងនេះ តាមការស្នើសុំពីអ្នកប្រើប្រាស់ផ្សេងទៀតណាម្នាក់ ឬតាមឆន្ទានុសិទ្ធិផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន។ 

5.2. គ្មានការបង្ហាញព័ត៌មានមិនពិត។ អ្នកមិនត្រូវរាយការណ៍ខុសពីការពិតអំពីអត្តសញ្ញាណរបស់អ្នក ដោយបន្លំជាបុគ្គលដទៃ ឬអង្គភាពណាមួយ ឬនាំឱ្យអ្នកប្រើប្រាស់ផ្សេងទៀត យល់ខុសទៅនឹងប្រភពនៃខ្លឹមសារអ្នកប្រើប្រាស់ ដែលអ្នកបញ្ជូន ផ្សព្វផ្សាយ ចែករំលែក ផ្ញើ ឬបង្ហោះទេ។

5.3. ការរិតត្បិតខ្លឹមសារអ្នកប្រើប្រាស់។ អ្នកមិនត្រូវបញ្ជូន ផ្សព្វផ្សាយ ចែករំលែក ផ្ញើ ឬបង្ហោះខ្លឹមសារអ្នកប្រើប្រាស់ដែល៖

(a) យាយី សម្លុតធ្វើបាប ឬគំរាមកំហហែងដល់អ្នកប្រើប្រាស់ បុគ្គល ឬក្រុមផ្សេងទៀត។

(b) រើសអើង ឬគាំទ្រការស្អប់ខ្ពើម និង/ឬការរំលោភបំពានប្រឆាំងនឹងអ្នកប្រើប្រាស់ បុគ្គល ឬក្រុមផ្សេងទៀត រួមទាំងដោយផ្អែកលើមូលដ្ឋាននៃជនជាតិ ជាតិសាសន៍ យេនឌ័រ ភេទ សាសនា ពិការភាព លក្ខណៈអត្តសញ្ញាណ ឬភាពងាយរងគ្រោះផ្សេងទៀតណាមួយ។

(c) បរិហារ ឬបង្ខូចកេរ្តិ៍ឈ្មោះ។

(d) វាយប្រហារ អាសអាភាស ហិង្សា ឬ​មានលក្ខណៈ​ផ្លូវភេទ។

(e) រំលោភបំពានការហាមឃាត់លើការប្រព្រឹត្តិរបស់អ្នកប្រើប្រាស់ ដូចដែលមានចែងនៅក្នុងផ្នែកស្ដីពីកាតព្វកិច្ចអ្នកប្រើប្រាស់។

(f) ប៉ះពាល់ដល់កម្មសិទ្ធិបញ្ញាតាមវិធីណាមួយ ឬរំលោភបំពានផ្នែកណាមួយស្ដីពីការប្រើប្រាស់ និងកម្មសិទ្ធិបញ្ញា។

(g) ឈ្លានពានឯកជនភាពរបស់អ្នកប្រើប្រាស់ ឬបុគ្គលផ្សេងទៀតតាមវិធីណាមួយ ឬរំលោភបំពានផ្នែកណាមួយស្ដីពីទិន្នន័យផ្ទាល់ខ្លួន និងព័ត៌មានសម្ងាត់។

(h) រំលោភបំពានបញ្ញត្តិផ្សេងទៀតណាមួយនៃលក្ខខណ្ឌទាំងនេះ ឬតាមវិធីណាមួយដែលខុសច្បាប់ ឬផ្ទុយនឹងច្បាប់។

5.4. សិទ្ធិលើខ្លឹមសារអ្នកប្រើប្រាស់។ អ្នកតំណាង និងធានាថា (i) អ្នកមានសិទ្ធិបញ្ជូន ផ្សព្វផ្សាយ ចែករំលែក ផ្ញើ ឬបង្ហោះខ្លឹមសារអ្នកប្រើប្រាស់ និង (ii) ខ្លឹមសារអ្នកប្រើប្រាស់ មិនបំពានលក្ខខណ្ឌទាំងនេះ និងច្បាប់ពាក់ព័ន្ធណាមួយ ឬបទប្បញ្ញត្តិជាធរមាននៅក្នុងដែនសមត្ថកិច្ចរបស់អ្នក។

5.5. ការដកចេញខ្លឹមសារអ្នកប្រើប្រាស់។ អ្នកទទួលយក និងយល់ស្របថា Coda អាចនឹងដកចេញនូវខ្លឹមសារអ្នកប្រើប្រាស់របស់អ្នក ប្រសិនបើវារំលោភបំពានផ្នែកនេះនៅលើ Codaclub ឬផ្នែកណាមួយនៃលក្ខខណ្ឌទាំងនេះ ដោយគ្មានការបាត់បង់ប្រយោជន៍ចំពោះឆន្ទានុសិទ្ធិរបស់ Coda ក្នុងការផ្អាក ឬបិទគណនី Coda របស់អ្នកទេ។


6. កាតព្វកិច្ចអ្នកប្រើប្រាស់

6.1. ទាក់ទងនឹងការទិញរបស់អ្នក អ្នកបញ្ជាក់ថា៖ (i) អ្នកកំពុងទិញកូដអ្នកបោះផ្សាយតាមរយៈសេវាកម្មសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន និងផ្ដាច់មុខផ្ទាល់របស់អ្នក (ii) អ្នកគ្មានសិទ្ធិផលិតឡើងវិញ ចម្លងតាម ចែកចាយ ឬធ្វើអាជីវកម្មខ្លឹមសារ ទំនិញ ឬសេវាកម្មណាមួយដែលបានផ្ដល់ជូនដល់អ្នក និង (iii) អ្នកគោរពតាមច្បាប់ បទប្បញ្ញត្តិ និងបទបញ្ជាទាំងឡាយជាធរមាននៅក្នុងការទិញ និងការប្រើប្រាស់នៃកូដអ្នកបោះពុម្ពផ្សាយរបស់អ្នកគ្រប់ពេលវេលា។

6.2. នៅក្នុងការប្រើប្រាស់ណាមួយនៃសេវាកម្ម អ្នកមិនត្រូវអនុវត្តសកម្មភាពណាមួយខាងក្រោម និងមិនត្រូវប្រើប្រាស់សេវាកម្មដើម្បីចូលរួមនៅក្នុងសកម្មភាពដូចខាងក្រោមឡើយ៖

6.2.1. ការក្លែងបន្លំ និងការប្រព្រឹត្តិខុសច្បាប់

(a) ប្រើប្រាស់សេវាកម្មតាមវិធីណាមួយដែលបំពានច្បាប់ បទប្បញ្ញត្តិ ឬបទបញ្ញា ឬសម្រាប់គោលបំណងខុសច្បាប់ណាមួយ។ 

(b) ប្រើប្រាស់សេវាកម្មដើម្បីបំពាន ដោយចេតនា ឬអចេតនា ច្បាប់ក្នុងស្រុក រដ្ឋ ច្បាប់ជាតិ ឬអន្តរជាតិ បទបញ្ជា កូដ សេចក្ដីណែនាំ គោលការណ៍ណែនាំ គោលការណ៍ ឬបទប្បញ្ញត្តិជាធរមាន រួមទាំងច្បាប់ និងលក្ខខណ្ឌតម្រូវ ដែលមិនមានដែនកំណត់ (ទោះជា ឬមិនមានជាអំណាចនៃច្បាប់) ដែលពាក់ព័ន្ធទៅនឹងការសម្អាតប្រាក់ ឬការប្រឆាំងនឹងភេរវកម្ម។ 

(c) ប្រើប្រាស់សេវាដើម្បីក្លែងធ្វើជាបុគ្គល ឬអង្គភាពណាមួយ ឬក្លែងបន្លំភាពមិនពិតនូវសម្ព័ន្ធរបស់អ្នកជាមួយបុគ្គល ឬអង្គភាពណាមួយ។ 

(d) បន្លំប្រភពដើមរបស់អ្នក ទីកន្លែងស្នាក់នៅ ឬអត្តសញ្ញាណណាមួយ ដោយចេតនា ឬដើម្បីទទួលការរឹតបន្តឹងភូមិសាស្ត្រ ឬជៀសវាងលក្ខខណ្ឌដែលអនុវត្តចំពោះប្រទេសជាក់លាក់ ដើម្បីទិញផលិតផល និង/ឬសេវាកម្មដែលមិនមាន ឬដែលអាចអនុវត្តបាននៅក្នុងប្រទេសដែលអ្នកស្នាក់នៅ ឬសម្រាប់គោលបំណងខុសច្បាប់ផ្សេងៗណាមួយ។

(e) ដកចេញការជូនដំណឹងដែលមានកម្មសិទ្ធិណាមួយមកពីសេវាកម្ម។ 

(f) គិតថ្លៃអ្នកដទៃចំពោះការប្រើប្រាស់សេវាកម្ម។

(g) ប្រើប្រាស់សេវាកម្មសម្រាប់គោលបំណងពាណិជ្ជកម្ម ឬអត្ថប្រយោជន៍នៃភាគីទីបី ឬលក្ខណៈណាមួយដែលមិនត្រូវបានអនុវត្តដោយអាជ្ញាប័ណ្ណដែលបានផ្ដល់ជូននៅទីនេះ ឬ

(h) ប្រើប្រាស់សេវាកម្មសម្រាប់គោលបំណងក្លែងបន្លំណាមួយ។

6.2.2. ការរំលោភបំពាន ការបៀតបៀន និងការជ្រៀតជ្រែកទៅនឹងបទពិសោធន៍អ្នកប្រើប្រាស់

(a) ជ្រៀតជ្រែកទៅនឹងការប្រើប្រាស់សេវាកម្មរបស់អ្នកប្រើប្រាស់ផ្សេងទៀតណាម្នាក់។

(b) ជ្រៀតជ្រែក ផ្លាស់ប្ដូរ ឬបង្អាក់សេវាកម្ម ឬម៉ាស៊ីនមេ ឬបណ្ដាញនានាដែលបានភ្ជាប់ទៅនឹងសេវាកម្ម ឬការប្រើប្រាស់ និងការពេញចិត្តនៃសេវាកម្មរបស់អ្នកប្រើប្រាស់ផ្សេងទៀតណាម្នាក់ ឬមិនគោរពតាមលក្ខខណ្ឌតម្រូវ នីតិវិធី គោលការណ៍ ឬបទប្បញ្ញត្តិនៃបណ្ដាញនានាដែលបានភ្ជាប់ទៅនឹងសេវាកម្ម។ 

(c) បង្អាក់លំហូរធម្មតានៃការសន្ទនា ឬសកម្មភាពណាមួយតាមវិធីដែលប៉ះពាល់ជាអវិជ្ជមានដល់លទ្ធភាពរបស់អ្នកប្រើប្រាស់ផ្សេងទៀត ក្នុ្ងងការចូលរួមតាមការផ្លាស់ប្ដូរជាក់ស្ដែង។ 

(d) បង្ហោះ បិទផ្សាយ អ៊ីមែល បញ្ជូន ឬធ្វើឱ្យឯកសារណាមួយអាចរកបានដល់អ្នកប្រើប្រាស់ ឬបុគ្គលផ្សេងទៀតណាម្នាក់ ដែលមានមេរោគសូហ្វវែរ ពពួក worms, Trojan hosese ឬកូដ ទម្រង់ការ ឯកសារ ឬកម្មវិធីកុំព្យូទ័រផ្សេងទៀតណាមួយដែលបានបង្កើតឡើងដើម្បីជ្រៀតជ្រែក ផ្លាស់ប្ដូរ បង្អាក់ បំផ្លាញ ឬកំណត់ដោយផ្ទាល់ ឬដោយប្រយោលនូវមុខងារ ឬសុចរិតភាពនៃសូហ្វវែរ ឬហាដវែរ ឬទិន្នន័យកុំព្យូទ័រ ឬឧបករណ៍ប្រាស្រ័យទាក់ទងណាមួយ។

(e) បង្ហោះ បិទផ្សាយ អ៊ីមែល បញ្ជូន ឬធ្វើឱ្យអាចរកបាននូវការផ្សាយពាណិជ្ជកម្ម សម្ភារផ្សព្វផ្សាយ “សាររំខាន” “សារឥតបានការ” “លិខិតទាក់ទាញ” “គ្រោងការពីរ៉ាមីត” ដែលមិនបានស្នើសុំ ឬដែលគ្មានការអនុញ្ញាតណាមួយ ឬទម្រង់ដែលគ្មានការអនុញ្ញាតផ្សេងទៀតណាមួយនៃការរៃអង្គាស ឬ

(f) បង្ហោះ បិទផ្សាយ អ៊ីមែល បញ្ជូន ឬធ្វើឱ្យអាចរកបាននូវខ្លឹមសារណាមួយតាមរយៈសេវាកម្ម ដែលផ្ទុយនឹងច្បាប់ គ្រោះថ្នាក់ គំរាមកំហែង រំលោភបំពាន បៀតបៀន ធ្វើឱ្យភ័យខ្លាច បណ្ដាលឱ្យរងទុក្ខ ស្មុគ្រស្មាញ បង្ខូចកេរ្តិ៍ឈ្មោះ ថោកទាប អាសអាភាស បរិហារកេរ្តិ៍ គួរឱ្យស្អប់ ឬរើសអើង ជំទាស់ ឬឈ្លានពានឯកជនភាពរបស់អ្នកដទៃ។

6.2.3. ការខូចខាតចំពោះអាជីវកម្ម ថ្នាល ឬសេវាកម្មរបស់ Coda

(a) ប៉ុនបងធ្វើឱ្យខូច រំខាន ឬបើមិនដូច្នេះទេគឺចូលរួមក្នុងសកម្មភាពដែលធ្វើឲ្យបាត់បង់នូវអាជីវកម្ម និងកេរ្តិ៍ឈ្មោះរបស់ Coda និងសមត្ថភាពរបស់គេហទំព័រ Coda ដើម្បីបម្រើជូនអ្នកប្រើប្រាស់ផ្សេងទៀត ឬការបង្អាក់ ឬការរារាំងបទប្បញ្ញត្តិសេវាកម្មរបស់ Coda តាមវិធីណាមួយ។

(b) ប៉ុនប៉ងបំបែកទិន្នន័យ បញ្រ្ចាស ញែក ឬលួចប្រើសេវាកម្ម (ឬផ្នែកណាមួយនៃសេវាកម្ម) ឬដើម្បីឲ្យបរាជ័យ ឬយកឈ្នះលើបច្ចេកវិទ្យាបំប្លែងកូដណាមួយ ឬវិធានការសុវត្ថិភាពដែលត្រូវបានបង្កើត ឬសម្រាប់អត្ថប្រយោជន៍របស់ Coda ចំពោះសេវាកម្ម និង/ឬទិន្នន័យណាមួយដែលត្រូវបានបញ្ជូន ដំណើរការ ឬរក្សាទុកដោយ Coda។ 

(c) ប៉ុនប៉ងចូលប្រើគណនី កុំព្យូទ័រ ឬបណ្តាញណាមួយ ដែលពាក់ព័ន្ធជាមួយនឹងគេហទំព័រ និងសេវាកម្មរបស់ Coda ដោយមិនមានការអនុញ្ញាតត្រឹមត្រូវ ឬ

(d) ធ្វើសកម្មភាព ឬចូលរួមក្នុងការប្រព្រឹត្តអំពើណាមួយ ដែលអាចធ្វើឲ្យខូតខាត ប្រើការលែងបាន ដាក់សម្ពាធ រាំងស្ទះ ឬថយចុះសេវាកម្ម ឬម៉ាស៊ីនមេ ឬបណ្តាញដែលបានភ្ជាប់ទៅកាន់សេវាកម្មដោយផ្ទាល់ ឬដោយប្រយោល។

6.2.4. អ្នកយល់ថា ការរៀបរាប់ពីសកម្មភាពខាងលើគឺមិនទាន់បានពេញលេញនោះទេ និងសកម្មភាពដែលស្រដៀងគ្នាទៅនឹងការរៀបរាប់ខាងលើ ឬសកម្មភាពខុសច្បាប់ ក្លែងបន្លំ រំលោភបំពាន ឬធ្វើឲ្យមានការខូចខាតដែលមានលក្ខណៈស្រដៀងគ្នាដែរនោះ ត្រូវបានហាមឃាត់។

7. ការប្រើប្រាស់ និងកម្មសិទ្ធិបញ្ញា

7.1. Coda មានកម្មសិទ្ធិ ឬអាជ្ញាបណ្ណចាំបាច់ទាំងអស់ចំពោះសិទ្ធិកម្មសិទ្ធបញ្ញា (រួមទាំង ការរក្សាសិទ្ធិចម្លង និក្ខិត្តសញ្ញា និងសិទ្ធិប៉ាតង់ដែលមានស្រាប់ ឬនាពេលអនាគត់) នៅគ្រប់ព័ត៌មាន អត្ថបទ សម្ភារ ក្រាហ្វិក ឡូហ្គោ រូបតំណាង ការថតសំឡេង សូហ្វវែរ និងកូដប្រភពទាំងអស់នៅលើគេហទំព័ររបស់ Coda រួមទាំងកម្មវិធីនានាតាមរយៈ Coda ដែលផ្ដល់សេវាកម្មដល់អ្នក (“កម្មវត្ថុ”)។ 

7.2. លុះត្រាតែមានការចែងផ្ទុយពីលក្ខខណ្ឌទាំងនេះ ខ្លឹមសាររបស់ភាគីទីបីទាំងអស់នៅលើគេហទំព័ររបស់ Coda គឺជាកម្មសិទ្ធិ ឬអាជ្ញាបណ្ណរបស់ Coda ស្របតាមច្បាប់ដែលពាក់ព័ន្ធ។ 

7.3. លើកលែងតែមានការអនុញ្ញាតយ៉ាងច្បាស់ដោយលក្ខខណ្ឌទាំងនេះ អ្នកគ្មានសិទ្ធិ កម្មសិទ្ធិ ឬផលប្រយោជន៍នៅក្នុង ឬចំពោះកម្មវត្ថុឡើយ។ ប្រសិនបើគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរបញ្ជាក់ពីយើង (ឬអ្នកផ្គត់ផ្គង់ ឬអ្នកផ្ដល់អាជ្ញាបណ្ណរបស់យើង ក្នុងករណីណាក៏ដោយ) ទោះ​ក្នុង​មធ្យោបាយណាមួយ​ក៏ដោយ អ្នក​មិនអាច៖ 

(a) យកលំនាំតាម ផលិតឡើងវិញ កែប្រែ បង្ហាញ ប្រតិបត្តិ ផ្សព្វផ្សាយ ចែកចាយ ផ្សាយ (តាមវិទ្យុ ឬទូរទស្សន៍) បញ្ជូនពីម្នាក់ទៅម្នាក់ទៀត ឬបង្កើតការងារដែលក្លាយពីកម្មវត្ថុណាមួយ (រួមមាន ការបង្ហាញនិងការចែកចាយកម្មវត្ថុណាមួយដោយគ្មានដែនកំណត់តាមរយៈគេហទំព័រភាគីទីបី ឬមជ្ឈដ្ឋានកុំព្យូទ័រដែលបានភ្ជាប់បណ្ដាញផ្សេងទៀត) ឬ

(b) ធ្វើពាណិជ្ជកម្មលើព័ត៌មាន ទំនិញ ឬសេវាកម្មណាមួយពី ឬទាក់ទងនឹងកម្មវត្ថុណាមួយ។

8. ទិន្នន័យផ្ទាល់ខ្លួន និងព័ត៌មានសម្ងាត់

8.1. គោលការណ៍ឯកជនភាព។ Coda អាចនឹងចូលប្រើ ប្រមូល បង្ហាញ និង/ឬដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកក្នុងរយៈពេលនៃការផ្ដល់សេវាកម្មដល់អ្នក។ អ្នកទទួលស្គាល់ យល់ព្រមទទួល និងយល់ថា ការចូលប្រើ ការប្រមូល ការបង្ហាញ និង/ឬការដំណើរការ នឹងត្រូវស្របតាមគោលការណ៍ឯកជនភាពរបស់ Coda ។

8.2. កាតព្វកិច្ចអ្នកប្រើប្រាស់ទាក់ទងនឹងទិន្នន័យផ្ទាល់ខ្លួន

នៅក្នុងការប្រើប្រាស់សេវាកម្ម អ្នកយល់ព្រមថាមិន៖

(a) សម្រាំង ឬប្រមូលព័ត៌មានណាមួយអំពី ឬទាក់ទងនឹងអ្នកប្រើប្រាស់ ឬបុគ្គលដទៃទៀត រួមទាំងទិន្នន័យ ឬព័ត៌មានផ្ទាល់ខ្លួនណាមួយដោយគ្មានដែនកំណត់។

(b) ប្រើប្រាស់សេវាកម្មដើម្បីប្រមូល ឬរក្សាទុកទិន្នន័យផ្ទាល់ខ្លួនអំពីអ្នកប្រើប្រាស់ ឬបុគ្គលដទៃទៀតនៅស្របតាមការប្រតិបត្តិ និងសកម្មភាពដែលត្រូវបានហាមឃាត់ដូចដែលមានចែងនៅក្នុងផ្នែកស្ដីពីកាតព្វកិច្ចអ្នកប្រើប្រាស់ និង

(c) បញ្ជូន ផ្សព្វផ្សាយ ចែករំលែក បង្ហាញ ឬបិទផ្សាយនូវព័ត៌មានសម្ងាត់ ឬព័ត៌មានផ្ទាល់ខ្លួនរបស់នរណាម្នាក់។

8.3. ព័ត៌មានសម្ងាត់។ អ្នកមិនត្រូវបង្ហោះ បិទផ្សាយ អ៊ីមែល បញ្ជូន ឬធ្វើឲ្យអាចរកបាននូវខ្លឹមសារណាមួយតាមរយៈសេវាកម្មដែលអ្នកមិនមានសិទ្ធិធ្វើឲ្យអាចរកបាន ស្ថិតក្រោមច្បាប់ណាមួយ ឬស្ថិតក្រោមទំនាក់ទំនងតាមកិច្ចសន្យា ឬជនកាន់តំណែងជាទីទំនុកចិត្ត (ដូចជាព័ត៌មានផ្ទៃក្នុង ឬម្ចាស់កម្មសិទ្ធិ និងព័ត៌មានសម្ងាត់ដែលបានសិក្សាស្វែងយល់ ឬបានបង្ហាញក្នុងនាមជាផ្នែកមួយនៃទំនាក់ទំនងការងារ ឬស្ថិតក្រោមកិច្ចព្រមព្រៀងរក្សាការសម្ងាត់)។

9. សិទ្ធិទាមទារសំណង និងការទទួលខុសត្រូវ

9.1. សិទ្ធិទាមទារសំណង។ អ្នកយល់ព្រមសង ការពារ និងមិនឲ្យមានការខូចខាតដល់ Coda សាខា និងសាខាបុត្រសម្ព័ន្ធបស់ខ្លួន និងមន្រ្តីរៀងៗខ្លួន នាយក និយោជិត ភ្នាក់ងារ អ្នកផ្ដល់អាជ្ញាបណ្ណ អ្នកតំណាង និងអ្នកផ្ដល់ភាគីទីបីរបស់ពួកគេពីរាល់ការទាមទារ សកម្មភាព ដំណើរការនីតិវិធី ការខាតបង់ ការទទួលខុសត្រូវ ចំណាយ ការខូចខាត និងថ្លៃចំណាយ មានជាអាទិ៍ ថ្លៃឈ្នួលមេធាវី ដែលកើតឡើងដោយ ឬក្នុងទំនាក់ទំនងជាមួយការប្រើប្រាស់សេវាកម្មរបស់អ្នក និង/ឬការបំពានណាមួយដោយអ្នកនៃអ្នកលក្ខខណ្ឌទាំងនេះ។

9.2. ដែនកំណត់នៃការទទួលខុសត្រូវ

9.2.1. ក្នុងកម្រិតអតិបរមាដែលអនុញ្ញាតដោយច្បាប់ជាធរមាន Coda និងនិយោជិត នាយក ភ្នាក់ងារ និងអ្នកតំណាងរៀងៗខ្លួនរបស់ខ្លួននឹងមិនទទួលខុសត្រូវចំពោះការខូចខាតដោយប្រយោល ដោយចៃដន្យ ដោយការដាក់ទណ្ឌកម្ម ឬផលវិបាកដែលកើតឡើងដោយ ឬក្នុងទំនាក់ទំនងជាមួយការប្រើប្រាស់គេហទំព័រ Coda របស់អ្នក និង/ឬសេវាកម្ម (រួមទាំងភាពអសមត្ថភាពក្នុងការប្រើប្រាស់សេវាកម្ម) ឬកូដអ្នកបោះពុម្ពផ្សាយណាមួយដែលបានទិញ ឬប្រតិបត្តិការដែលបានដាក់បញ្ចូលតាមរយៈសេវាកម្ម។

9.2.2. អាស្រ័យទៅតាមការអនុញ្ញាតដោយច្បាប់ជាធរមាន ទោះក្នុងស្ថានភាពណាក៏ដោយ ក៏មិនត្រូវមានការទទួលខុសត្រូវចំពោះការបំបែកទិន្នន័យរបស់ Coda និងនិយោជិត នាយក ភ្នាក់ងារ និងអ្នកតំណាងរៀងៗខ្លួនរបស់ខ្លួនដែលកើតឡើងដោយ ឬក្នុងទំនាក់ទំនងជាមួយលក្ខខណ្ឌទាំងនេះ ឬប្រតិបត្តិការដែលបានរៀបចំក្នុងនេះ មិនថាក្នុងកិច្ចសន្យាឬទេ ការរំលោភសិទ្ធិ (រួមទាំងការធ្វេសប្រហែស ការទទួលខុសត្រូវចំពោះផលិតផល ឬទ្រឹស្ដីផ្សេងៗ) ការធានា ឬលើសពីចំនួននៃការទូទាត់ដែលអ្នកបានធ្វើតាមរយៈសេវាកម្ម ទាក់ទងនឹងប្រតិបត្តិការដែលបណ្ដាលឲ្យមានការទាមទារចំពោះការទទួលខុសត្រូវ។

9.2.3. Coda នឹងមិនទទួលខុសត្រូវចំពោះអ្នកទោះក្នុងស្ថានភាពណាក៏ដោយ ចំពោះការបរាជ័យ ឬការពន្យារពេលណាមួយដោយ Coda ឬនិយោជិត ភ្នាក់ងារ ឬអ្នកតំណាងរបស់ខ្លួនដើម្បីអនុវត្តកាតព្វកិច្ចរបស់ខ្លួនស្របទៅតាមលក្ខខណ្ឌទាំងនេះ ដោយមិនគិតថា ការបរាជ័យ ឬការពន្យារពេលត្រូវបានបង្កដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលហួសពីការគ្រប់គ្រងរបស់ខ្លួន។ ច្បាប់នៃដែនសមត្ថកិច្ចមួយចំនួនមិនអនុញ្ញាតឲ្យមានការកំណត់លើការធានា បង្កប់ន័យ ឬការបដិសេធ ឬការកំណត់នៃការខូចខាតជាក់លាក់។ ប្រសិនបើច្បាប់ទាំងនេះអនុវត្ត រាល់ការប្រកាសបដិសេធ ការបដិសេធ ឬការកំណត់ខាងលើមួយចំនួន អាចមិនអនុវត្តចំពោះអ្នក ហើយអ្នកអាចមានសិទ្ធិបន្ថែមចំពោះលក្ខខណ្ឌទាំងនេះដែលមានស្រាប់។ ការទទួលខុសត្រូវរបស់ Coda ត្រូវបានកំណត់ចំពោះការអាស្រ័យទៅតាមការអនុញ្ញាតដោយច្បាប់ដ៏ធំបំផុត។

9.2.4. ទោះបីជាច្បាប់ បទបញ្ជា ឬបទប្បញ្ញត្តិណាមួយផ្ទុយពីនេះ អ្នកយល់ព្រមថា ការទាមទារណាមួយដែលអ្នកអាចឲ្យកើតឡើងពីលក្ខខណ្ឌទាំងនេះ ត្រូវតែនាំយកមក ឬដាក់នៅចំពោះមុខតុលាការ ដែលពាក់ព័ន្ធក្នុងដែនយុត្តាធិការដែលអ្នកស្ថិតនៅក្នុងរយៈពេលមួយ (1) ឆ្នាំ បន្ទាប់ពីការទាមទារបែបនេះ អាចនឹងត្រូវបានតម្កល់ទុកមុន។ ការទាមទារណាមួយដែលបាននាំយកមក បន្ទាប់ពីរយៈពេលបែបនេះនឹងត្រូវបានហាមឃាត់ជារៀងរហូត។

10. មិនមានការធានា និងមិនមានការទទួលខុសត្រូវ

10.1. សេវាកម្មត្រូវបានផ្តល់ជូន “ដូចដែលមាន” ជាមូលដ្ឋាន។ យើងមិនធានាថា សេវាកម្មនឹងមិនមានការរំខាន គ្មានកំហុសឆ្គង សុវត្ថិភាព ឬគ្មានវីរុស ឬសូហ្វវែរកុំព្យូទ័រ ដែលមានគ្រោះថា្នក់ផ្សេងទៀតទេ។ 

10.2. Coda មិនមានការតំណាង ឬការធានាទៅលើការបញ្ជាក់ ឬការពាក់ព័ន្ធណាមួយ ដែលទាក់ទងនឹងគេហទំព័រ ឬសេវាកម្ម Coda ទេ ជាអាទិ៍រួមមាន ការធានាពាក់ព័ន្ធនឹងពាណិជ្ជករ ការតម្រូវតាមគោលបំណងដែលចង់បាន និងមិនមានការល្មើសច្បាប់នៃសិទ្ធិភាគីទីបីណាមួយឡើយ ចំពោះកម្រិតពេញលេញបំផុត ត្រូវបានអនុញ្ញាតតាមច្បាប់ជាធរមាន។

10.3. Coda មិនមានការគ្រប់គ្រងទៅលើគុណភាព ការតម្រូវតាមគោលបំណង សុវត្ថិភាព ការជឿជាក់ ការគោរពច្បាប់ ឬទស្សនវិស័យផ្សេងទៀតណាមួយនៃទំនិញ ឬសេវាកម្មណាមួយដែលត្រូវបានផ្តល់ជូនដោយអ្នកផ្សព្វផ្សាយ ដែលអ្នកទិញការប្រើប្រាស់សេវាកម្មនោះទេ។ Coda មិនត្រូវតម្រូវឲ្យបង្វិលសងប្រាក់វិញទេ ប្រសិនបើការទិញមិនត្រូវតាមការរំពឹងទុករបស់អ្នក ឬប្រសិនបើអ្នកផ្សព្វផ្សាយមិនបំពេញការប្តេជ្ញាចិត្តរបស់ខ្លួនទេ ទោះបីជា Coda នឹងធ្វើការខិតខំប្រឹងប្រែងដែលសមហេតុផលដើម្បីជួយអ្នកនៅក្នុងបញ្ហាទាំងនេះ ដូចបានពណ៌នានៅក្នុងផ្នែកស្តីពីការដោះស្រាយវិវាទ និងកំហុសឆ្គងក៏ដោយ ក្រៅពីនេះលើកលែងតែដូចបានរៀបរាប់នៅក្នុងលក្ខខណ្ឌទាំងនេះ។ Coda មិនមានកាតព្វកិច្ច និងមិនអាចធានាថានឹងដោះស្រាយវិវាទណាមួយដែលទាក់ទងនឹងការប្រតិបត្តិការរបស់អ្នកតាមការពេញចិត្តរបស់អ្នកទេ។

10.4. Coda អាចរក្សាឆន្ទានុសិទ្ធិរបស់ខ្លួននៅពេលណាមួយដើម្បីផ្អាក ឬបញ្ឈប់ការចូលប្រើរបស់អ្នក ឬការប្រើប្រាស់សេវាកម្ម និង/ឬគេហទំព័រ Coda របស់អ្នកឲ្យលែងដំណើរការក្រោមហេតុផលណាមួយដោយមិនមានការជូនដំណឹងទៅកាន់អ្នកមុនទេ រួមទាំងប្រសិនបើ Coda សង្ស័យថាមានការក្លែងបន្លំ ការមិនគោរពច្បាប់ មិនមានការអនុញ្ញាត ឬការប្រព្រឹត្តអំពើមិនត្រឹមត្រូវនៅលើផ្នែករបស់អ្នក ឬប្រសិនបើអ្នកបានល្មើសនឹងផ្នែកណាមួយនៃលក្ខខណ្ឌទាំងនេះ។ Coda ក៏អាចដាក់ការកំណត់ទៅលើប្រភេទ និង/ឬចំនួននៃប្រតិបត្តិការដែលត្រូវបានអនុញ្ញាតឲ្យអ្នកធ្វើការប្រើប្រាស់សេវាកម្មនៅពេលណាមួយនៅក្នុងឆន្ទានុសិទ្ធិរបស់យើងដោយមិនមានការជូនដំណឹងជាមុន។ 

10.5. អ្នកយល់ព្រម និងយល់ថា ភាពដែលអាចរកបាននៃសេវាកម្មគឺអាស្រ័យលើភាពដែលអាចរកបាននៅក្នុងបណ្តាញ និងប្រព័ន្ធនៃអ្នកផ្តល់សេវាកម្មរបស់យើង បណ្តាញទូទាត់ប្រាក់ អ្នកផ្សព្វផ្សាយ និង/ឬសាខា និងសាខារបស់យើង។

10.6. សេវាកម្ម និង/ឬគេហទំព័រ Coda ណាមួយនឹងត្រូវបានពន្យារពេល បង្អាក់ រំខានម្តងម្កាល ដែលមិនអាចកំណត់រយៈពេលបាន។ នៅក្នុងករណីកើតមានដូចដែលបានរៀបរាប់ខាងលើ Coda មិនត្រូវទទួលខុសត្រូវសម្រាប់ការកើតមានឡើងនូវការទាមណាមួយចេញពី ឬ​ពាក់ព័ន្ធ​នឹងការពន្យារពេល ការបង្អាក់ ការរំខាន ការកម្រិត ការផ្អាក ការបញ្ឈប់ ឬក៏ដូចជាសេវាកម្ម និង/ឬគេហទំព័រ Coda ។

11. បទប្បញ្ញត្តិទូទៅ

11.1. តំណភ្ជាប់ទៅកាន់គេហទំព័រភាគីទីបី។ តំណភ្ជាប់ទៅកាន់គេហទំព័រភាគីទីបីដែលផ្តល់តាមរយៈសេវាកម្មអាចនាំអ្នកឱ្យចាកចេញពីគេហទំព័រ Coda ។ សូមចំណាំថា គេហទំព័រដែលបានភ្ជាប់តំណប្រហែលជាមិនស្ថិតនៅក្រោមកម្មសិទ្ធិ ឬការគ្រប់គ្រងរបស់ Coda ក្នុងរូបភាពណាមួយ ហើយដូច្នេះ អ្នកចូលប្រើវាដោយទទួលខុសត្រូវចំពោះហានិភ័យដោយផ្ទាល់ខ្លួន។ Coda មិនទទួលខុសត្រូវចំពោះខ្លឹមសារ លក្ខខណ្ឌនៃការប្រើប្រាស់ ឬការអនុវត្តឯកជនភាពនៃគេហទំព័រដែលបានភ្ជាប់តំណបែបនេះ ឬតំណណាមួយដែលមាននៅក្នុងគេហទំព័រដែលបានភ្ជាប់តំណ រួមទាំងការផ្លាស់ប្តូរ ឬការធ្វើបច្ចុប្បន្នភាពណាមួយលើគេហទំព័របែបនេះ។ ការដាក់បញ្ចូលតំណភ្ជាប់ភាគីទីបីណាមួយ ដែលបង្កប់ ឬបង្ហាញពីភាពពាក់ព័ន្ធ ការយល់ព្រម ឬការឧបត្ថម្ភដោយ Coda នៃគេហទំព័រដែលបានភ្ជាប់តំណណាមួយ និង/ឬខ្លឹមសារណាមួយនៅក្នុងនោះ។

11.2. សេចក្តីជូនដំណឹង។ យើងអាចធ្វើការជូនដំណឹងណាមួយដែលច្បាប់តម្រូវឱ្យធ្វើជាទម្រង់អេឡិចត្រូនិក (ដូចជា ប៉ុន្តែមិនកំណត់ត្រឹមចំពោះពេលដែលអ្នកចូលទៅកាន់គេហទំព័រ ឬវេទិការ Coda តាមរយៈទម្រង់ ឬអ៊ីមែល នៅពេលដែល Coda ប្រកាសជូនដំណឹង ឬធ្វើបច្ចុប្បន្នភាពចំពោះលក្ខខណ្ឌទាំងនេះ ឬនៅពេលណា Coda ប្រាស្រ័យទាក់ទងជាមួយអ្នកតាមរយៈអ៊ីមែល ឬលេខទូរស័ព្ទរបស់អ្នក)។ អ្នកយល់ព្រមទទួលសារទំនាក់ទំនងពីយើងជាទម្រង់អេឡិចត្រូនិក ហើយយល់ព្រមថារាល់លក្ខខណ្ឌ សេចក្តីជូនដំណឹង ច្បាប់ ការបញ្ចេញព័ត៌មាន គោលនយោបាយ និងការទំនាក់ទំនងផ្សេងទៀតពី Coda ដែលផ្តល់ឲ្យអ្នកតាមអេឡិចត្រូនិក នឹងត្រូវចាត់ទុកថាបំពេញលក្ខខណ្ឌផ្លូវច្បាប់ណាមួយទាក់ទងនឹងការទំនាក់ទំនងជាលាយលក្ខណ៍អក្សរ ហើយនឹងត្រូវបានចាត់ទុកថាបានប្រគល់នៅថ្ងៃទំនាក់ទំនងតាមអេឡិចត្រូនិច។

11.3. គ្មានការលះបង់សិទិ្ធ។ ការខកខាន ឬការពន្យារពេលរបស់ Coda ក្នុងការអនុវត្តសិទ្ធិ ឬប្រការណាមួយនៅក្រោមលក្ខខណ្ឌទាំងនេះ មិនត្រូវចាត់ទុកជាការលះបង់សិទ្ធិ​ ឬការកំណត់សិទ្ធិរបស់ខ្លួនក្នុងការអនុវត្តលក្ខខណ្ឌទាំងនេះជាបន្តបន្ទាប់ និងបង្ខំឱ្យមានការអនុលោមតាម​ជាំ​បន្ត​ទៀតឡើយ។

11.4. គ្មានការយល់ព្រម។ ការ​យោងទៅនឹងទំនិញ សេវាកម្ម និង/ឬអាជីវកម្មនៅលើគេហទំព័រ Coda ណាមួយមិនបង្កើត ឬបង្កប់ន័យការយល់ព្រម ការអនុម័ត ឬការណែនាំដោយ Coda នៃទំនិញ សេវាកម្ម និង/ឬអាជីវកម្មទាំងនោះឡើយ។

11.5. ការបញ្ចប់។ Coda អាចនឹងបញ្ចប់សិទ្ធិចូលប្រើរបស់អ្នកទៅកាន់គេហទំព័រ Coda សេវាកម្ម និង/ឬគណនី Coda របស់អ្នក ប្រសិនបើអ្នកបំពានលើលក្ខខណ្ឌណាមួយ។ ក្នុងករណីនៃការបញ្ចប់ នោះបទប្បញ្ញត្តិនៃផ្នែកស្តីពីការទាមទារ​សំណង និងការទទួលខុសត្រូវនឹងនៅតែបន្ត​អនុវត្ត។ 

11.6. សន្តិសុខ។ Coda ចាត់វិធានការសមស្របទាំងអស់ដើម្បីការពារសន្តិសុខនៃព័ត៌មានដែលអ្នកផ្តល់។ ជាអកុសល គ្មានការបញ្ជូនទិន្នន័យតាមអ៊ីនធឺណិតអាចធានាបានថា មានសុវត្ថិភាពទាំងស្រុងនោះទេ។ ខណៈពេលដែល Coda ខិតខំការពាររាល់ការបញ្ជូនទិន្នន័យតាមអនឡាញ (រួមទាំងព័ត៌មានរបស់អ្នក) និងបានអនុម័តវិធានការសំខាន់ៗដើម្បីកាត់បន្ថយហានិភ័យសុវត្ថិភាព Coda មិនអះអាង និងមិនអាចធានាបាននូវសុវត្ថិភាពដាច់ខាតនៃព័ត៌មានណាមួយដែលអ្នកបញ្ជូនទៅកាន់ Coda នោះទេ។ ដូច្នេះ រាល់ព័ត៌មានដែលអ្នកបញ្ជូនទៅកាន់ Coda ត្រូវបានបញ្ជូនដោយអ្នកទទួលបន្ទុកចំពោះហានិភ័យដោយផ្ទាល់ខ្លួន។ 

11.7. ទំនាក់ទំនង។ គ្មានប្រការណាមួយនៅក្នុងលក្ខខណ្ឌទាំងនេះមានបំណង ឬបង្កើតប្រភេទនៃការបណ្តាក់ទុនរួមគ្នាណាមួយ រវាងនិយោជិត និងនិយោជក រវាងម្ចាស់បំណុល និងកូនបំណុល ឯកសារទុកក្នុងដៃតតិយជន សហកម្មសិទ្ធិ ឬទំនាក់ទំនងសមូហភាពណាមួយរវាងអ្នក និង Coda ឡើយ។

11.8. ការផ្ទេរសិទ្ធិ។ អ្នកមិនអាចផ្ទេរសិទ្ធិ ឬកាតព្វកិច្ចណាមួយរបស់អ្នកនៅក្រោមលក្ខខណ្ឌទាំងនេះ ឬផ្នែកណាមួយនៃសិទ្ធិ ឬកាតព្វកិច្ចរបស់អ្នកទៅឱ្យភាគីផ្សេងទៀតដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនរបស់យើងឡើយ។ ការប៉ុនប៉ងណាមួយដែលធ្វើដូច្នេះដោយអ្នក ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនរបស់យើង នឹងត្រូវចាត់ទុកជាមោឃៈ។ ទោះជាយ៉ាងណាក៏ដោយ យើងមានសិទ្ធិផ្ទេរលក្ខខណ្ឌទាំងនេះ និង/ឬកាតព្វកិច្ចណាមួយរបស់យើង ទាំងស្រុង ឬដោយផ្នែក គ្រប់ពេលវេលា ទៅកាន់សាខា ឬក្រុមហ៊ុនបុត្រសម្ព័ន្ធណាមួយរបស់ Coda ឬភាគីទីបី ដោយមាន ឬគ្មានការជូនដំណឹងដល់អ្នក។

11.9. លក្ខខណ្ឌដែលបានធ្វើមូលដ្ឋានីយកម្ម។ លក្ខខណ្ឌទាំងនេះត្រូវបានរៀបចំជាភាសាអង់គ្លេស។ ចំពោះវិសាលភាពដែលកំណែដែលបានបកប្រែណាមួយនៃលក្ខខណ្ឌ មានភាពខុសគ្នាជាមួយកំណែជាភាសាអង់គ្លេស លក្ខខណ្ឌនៃកំណែជាភាសាអង់គ្លេសនឹងយកជាអាទិភាព។ សម្រាប់លក្ខខណ្ឌដែលបានធ្វើមូលដ្ឋានីយកម្មសម្រាប់យុត្តាធិការមួយចំនួន សូមមើលផ្នែកទី II (លក្ខខណ្ឌប្រើប្រាស់បន្ថែម)។

11.10. ការព្រមព្រៀងទាំងមូល។ លក្ខខណ្ឌទាំងនេះបង្កើតបានជាការព្រមព្រៀងទាំងមូលរវាងអ្នក និង Coda ហើយជំនួស និងលុបចោលកិច្ចព្រមព្រៀងពីមុន និងបច្ចុប្បន្នទាំងអស់ ការទាមទារ ការអះអាង និងការយល់ដឹងទាក់ទងនឹងកម្មវត្ថុនៃលក្ខខណ្ឌទាំងនេះ។ គ្មានការកែប្រែ ឬវិសោធនកម្មលក្ខខណ្ឌទាំងនេះ នឹងចងជាកាត្វកិច្ចផ្លូវច្បាប់លើ Coda ឡើយ លុះត្រាតែមានការយល់ព្រមពី Coda ដែលបានចែងជាលាយលក្ខណ៍អក្សរ និងបោះពុម្ពក្នុងទម្រង់ដូចគ្នាទៅនឹងកំណែដែលបានជាកាត្វកិច្ចផ្លូវច្បាប់ពីមុន។

11.11. ប្រការខបម្រុង។ ប្រសិនបើបទប្បញ្ញត្តិណាមួយនៃលក្ខខណ្ឌទាំងនេះត្រូវបានគ្រប់គ្រងដោយតុលាការនៃយុត្តាធិការដែលមានសមត្ថកិច្ចសម្រេចថា មិនត្រឹមត្រូវ ឬមិនអាចអនុវត្តបាន បទប្បញ្ញត្តិនោះនឹងមានដែនកំណត់ ឬលុបចោលក្នុងកម្រិតអប្បបរមាដែលចាំបាច់ ហើយបទប្បញ្ញត្តិដែលនៅសល់ផ្សេងទៀត នឹងនៅតែជាចូលធរមាន និងមានប្រសិទ្ធភាពពេញលេញ។

11.12. ច្បាប់គ្រប់គ្រង។ លុះត្រាតែមានចែងផ្សេងពីនេះក្នុងផ្នែកទី II (លក្ខខណ្ឌប្រើប្រាស់បន្ថែម)៖

11.12.1. លក្ខខណ្ឌទាំងនេះនឹងត្រូវគ្រប់គ្រងដោយ និងបកស្រាយតាមច្បាប់នៃប្រទេសសិង្ហបុរី ដោយមិនគិតពីបទប្បញ្ញត្តិស្តីពីភាពជាន់គ្នានៃច្បាប់នេះ។

11.12.2. យើង (ឬអង្គភាព Coda ពាក់ព័ន្ធ) នឹងព្យាយាមដោះស្រាយដោយសន្តិវិធីនូវជម្លោះណាមួយដែលកើតឡើងចេញពី ឬពាក់ព័ន្ធនឹងលក្ខខណ្ឌទាំងនេះ (រួមទាំងសំណួរទាក់ទងនឹងអត្ថិភាព សុពលភាព ឬការបញ្ចប់អង្គភាពនេះ) ប៉ុន្តែ ក្នុងករណីដែលកិច្ចខិតខំប្រឹងប្រែងទាំងនេះបានបរាជ័យ វិវាទនោះនឹងត្រូវបញ្ជូនទៅ និងដោះស្រាយជាចុងក្រោយដោយមជ្ឈត្តកម្មដែលគ្រប់គ្រងដោយមជ្ឈមណ្ឌលមជ្ឈត្តកម្មអន្តរជាតិនៃប្រទេសសិង្ហបុរី (“SIAC”) ស្របតាមច្បាប់ វិធាននៃមជ្ឈមណ្ឌលមជ្ឈត្តកម្មអន្តរជាតិនៃប្រទេសសិង្ហបុរី (“វិធាន SIAC”) ក្នុងអំឡុងពេលដែលនៅតែចូលជាធរមាន វិធានណាមួយត្រូវបានចាត់ទុកថាបានបញ្ចូល ដោយយោងទៅក្នុងផ្នែកនេះស្តីពីច្បាប់គ្រប់គ្រង។ ទីតាំងធ្វើមជ្ឈត្តកម្មគឺនៅប្រទេសសិង្ហបុរី ហើយសាលាក្តីនេះនឹងមានមជ្ឈត្តករមួយ (1) រូប។ នីតិវិធីធ្វើមជ្ឈត្តកម្មទាំងអស់ត្រូវតែធ្វើឡើងជាភាសាអង់គ្លេស។ សេចក្តីសម្រេចរបស់មជ្ឈត្តករគឺជាសម្រេចចុងក្រោយ និងជាប់កាតព្វកិច្ចផ្លូវច្បាប់។

12. សេចក្តីប្រកាសស្ដីពីអ្នកប្រើប្រាស់

12.1. អាយុ។ សេវាកម្មទាំងនេះមិនសំដៅដល់មនុស្សដែលមានអាយុក្រោមអាយុនីតិជននៅក្នុងប្រទេសរបស់អ្នក (អនីតិជន) ទេ។ ក្រោមការរឹតបន្តឹងអាយុជាក់លាក់នៅក្នុងប្រទេសរបស់អ្នក ហើយលុះត្រាតែមានចែងផ្សេងពីនេះក្រោមលក្ខខណ្ឌទាំងនេះ ការអនុញ្ញាត និងការយល់ព្រមពីមាតាបិតា ឬអាណាព្យាបាលស្របច្បាប់ក្នុងការប្រើប្រាស់សេវាកម្មគឺចាំបាច់សម្រាប់អនីតិជន។ តាមរយៈការបន្តប្រើប្រាស់សេវាកម្ម មាតាបិតា ឬអាណាព្យាបាលស្របច្បាប់នឹងត្រូវចាត់ទុកថាបានយល់ព្រមតាមលក្ខខណ្ឌទាំងនេះក្នុងនាមជាអនីតិជន ហើយនឹងទទួលខុសត្រូវចំពោះការប្រើប្រាស់សេវាកម្ម រួមទាំងការបង្កើត និងការប្រើប្រាស់គណនី Coda របស់អនីតិជន ការទិញ ឬប្រតិបត្តិការដែលធ្វើឡើងដោយអនីតិជន ហើយថាតើអនីតិជនស្ថិតក្រោមការត្រួតពិនិត្យឬអត់ក្នុងអំឡុងពេលទិញ។ ដូច្នេះ ការទិញមិនអាចលុបចោលបានទេ ដោយមានហេតុផលថា ការទិញនេះត្រូវបានធ្វើឡើងដោយគ្មានការអនុញ្ញាត ការយល់ព្រម និង/ឬការត្រួតពិនិត្យពីឪពុកម្តាយ ឬអាណាព្យាបាល។

12.2. ការប្រើប្រាស់សម្រាប់គោលបំណងស្របច្បាប់។ អ្នកនឹងប្រើប្រាស់សេវាកម្មសម្រាប់គោលបំណងស្របច្បាប់តែប៉ុណ្ណោះ ហើយអនុលោមតាមលក្ខខណ្ឌទាំងនេះ និងច្បាប់ វិធាន ច្បាប់ទម្លាប់ ការណែនាំ គោលការណ៍ណែនាំ និងបទប្បញ្ញត្តិដែលចូលជាធរមានទាំងអស់។

12.3. ការប្រើប្រាស់ឧបករណ៍។ អ្នកធានាថា អ្នកកំពុងប្រើប្រាស់សេវាកម្ម ឬគេហទំព័រ Coda នៅលើម៉ាស៊ីន ឬឧបករណ៍ដែលអ្នកមានកម្មសិទ្ធិ ឬការប្រើប្រាស់របស់អ្នកត្រូវបានអនុញ្ញាតដោយម្ចាស់ម៉ាស៊ីន ឬឧបករណ៍នោះ។

12.4. ការប្រើប្រាស់ឧបករណ៍ទូទាត់ប្រាក់។ អ្នកទទួលខុសត្រូវទាំងស្រុងចំពោះការប្រើប្រាស់ឧបករណ៍ទូទាត់ដែលអ្នកបានជ្រើសរើសទាក់ទងនឹងសេវាកម្មរបស់យើង ហើយ Coda នឹងមិនទទួលខុសត្រូវចំពោះអ្នក ឬភាគីទីបីណាមួយចំពោះការប្រើប្រាស់ឧបករណ៍ទូទាត់របស់អ្នកដោយមិនមានការអនុញ្ញាតទាក់ទងនឹងសេវាកម្មទាំងនេះទេ។

13. ទាក់ទងមកយើងខ្ញុំ

សម្រាប់រាល់សំណើ ឬសំណួរណាមួយដែលទាក់ទងនឹងលក្ខខណ្ឌទាំងនេះ លោកអ្នកអាចចូលមើល មជ្ឈមណ្ឌលជំនួយរបស់យើងខ្ញុំ។

ផ្នែកទី II

លក្ខខណ្ឌនៃការប្រើប្រាស់បន្ថែម

បន្ថែមពីលើបណ្ដាលក្ខខណ្ឌនៃការប្រើប្រាស់ទូទៅខាងលើនេះ លក្ខខណ្ឌនៃការប្រើប្រាស់បន្ថែមទាំងឡាយដូចតទៅនេះ (លក្ខខណ្ឌបន្ថែម) ត្រូវបានអនុវត្តចំពោះផលិតផល Coda ជាក់លាក់ និងចំពោះអ្នកប្រើប្រាស់នៅតាមបណ្ដាប្រទេសដូចខាងក្រោម។ លោកអ្នកអាចទទួលបានលក្ខខណ្ឌនេះមួយច្បាប់ រួមទាំងលក្ខខណ្ឌបន្ថែមដែលអាចអនុវត្តបានចំពោះប្រទេសលោកអ្នក ទាំងជាភាសាអង់គ្លេស និងជាភាសាក្នុងតំបន់រៀងៗខ្លួនដូចខាងក្រោមនេះ។

លក្ខខណ្ឌនៃការប្រើប្រាស់បន្ថែមសម្រាប់ CODACASH

1. វិសាលភាព និងភាពអាចអនុវត្តបាន។ បទប្បញ្ញត្តិទាំងឡាយនៅខាងក្រោមផ្នែកនេះ (លក្ខខណ្ឌ Codacash”) ត្រូវបានអនុវត្តចំពោះសេវាទាំងអស់ ដែលទាក់ទងនឹងCodacash ដូចដែលបានផ្ដល់ជូនដោយអ្នកចេញ Codacash នៅក្នុងដែនដី Codacash ។ លក្ខខណ្ឌ Codacash ទាំងនេះនឹងត្រូវអនុវត្តចំពោះតែអ្នកប្រើប្រាស់នៅក្នុងដែនដី Codacash ប៉ុណ្ណោះ ហើយនឹងត្រូវមានប្រសិទ្ធភាពជាមួយគ្នានឹងលក្ខខណ្ឌនៃការប្រើប្រាស់ទូទៅ ដែលមានចែងខាងលើនេះ ក៏ដូចជាលក្ខខណ្ឌបន្ថែមជាក់លាក់សម្រាប់ដែនដី Codacash នីមួយៗផងដែរ។

2. ភាពអាចរកបាន។ Codacash គឺជាប្រព័ន្ធកាបូបអេឡិចត្រូនិច (e-wallet) បិទជិតមួយ ដែលអាចរកបានសម្រាប់តែប្រជាពលរដ្ឋនៃបណ្ដាប្រទេសទាំងឡាយខាងក្រោមនេះ (ដែនដី Codacash”) និងត្រូវបានផ្ដល់ជូនដោយសាខា Coda នៅទីនោះ ដូចមានរាយឈ្មោះខាងក្រោមនេះ (“អ្នកចេញ Codacash”) ប៉ុណ្ណោះ។ នៅពេលត្រូវបានតម្រូវដោយច្បាប់ និងបទប្បញ្ញត្តិក្នុងស្រុក អ្នកចេញ Codacash ខាងក្រោមនេះ មានសិទ្ធិ និងអាជ្ញាបណ្ណក្នុងការផ្ដល់ជូន Codacash Codashop និងគ្រប់មុខងារ ដែលប្រព័ន្ធអាចដំណើរការបានក្នុងដែនដី Codacash ។


ប្រទេស/តំបន់
អ្នកចេញ Codacash
ប្រទេសឥណ្ឌូនេស៊ី
PT Coda Indonesia ក្នុងភាពជាដៃគូជាមួយ PT Nusa Satu Inti Artha (Doku)
ប្រទេសថៃ
Coda Payments (Thailand) Co., Ltd.
ប្រទេសប្រេស៊ីល
Coda Payments Brasil Intermediação De Pagamentos Ltda.
ប្រទេសកម្ពុជា
Aplikasi Coda Sdn. Bhd.
ប្រទេសម៉ាឡេស៊ី
Aplikasi Coda Sdn. Bhd.
ប្រទេសហ្វីលីពីន
Coda Payments Philippines Inc.

3. សេវាកម្ម Codacash


3.1. យើងខ្ញុំផ្ដល់ជូន Codacash ជាវិធីទូទាត់ប្រាក់ដែលលោកអ្នកអាចប្រើប្រាស់ដើម្បីទិញផលិតផលដែលបានជ្រើសរើស និង/ឬ សេវាទាំងឡាយនៅលើ Codashop ។ លោកអ្នកត្រូវតែចុះឈ្មោះចូលក្នុងគណនី Coda របស់លោកអ្នក និងមានសមតុល្យគ្រប់គ្រាន់ (រួមទាំងការរ៉ាប់រងចំពោះរាល់ពន្ធអ្វីមួយដែលត្រូវបានអនុវត្តផងដែរ) ដើម្បីធ្វើការទិញដោយប្រើប្រាស់ Codacash ។ ប្រតិបត្តិការនឹងមិនទទួលបានជោគជ័យឡើយ ប្រសិនបើលោកអ្នកពុំមានសមតុល្យគ្រប់គ្រាន់នៅក្នុងគណនី Coda របស់លោកអ្នកទេនោះ។

3.2. គណនីរបស់លោកអ្នកមានភាពជាក់លាក់ចំពោះដែនដី Codacash ដែលលោកអ្នករស់នៅ និងត្រូវបានកំណត់ឈ្មោះនៅក្នុងដែនដីនោះ ហើយមានតម្លៃស្មើគ្នាជាមួយនឹងរូបិយប័ណ្ណក្នុងស្រុកនៅក្នុងដែនដីនោះ។ លោកអ្នកអាចប្រើប្រាស់ Codacash ដើម្បីទិញតែផលិតផល និង/ឬផលិតផលទាំងឡាយណាដែលត្រូវបានផ្ដល់ជូននៅលើ Codashop នៅក្នុងដែនដី Codacash ដែលលោកអ្នករស់នៅប៉ុណ្ណោះ។ លោកអ្នកមិនអាចប្រើប្រាស់គណនី Coda របស់លោកអ្នកក្នុងការទិញផលិតផល និង/ឬសេវាមកពី Codashop ដែលត្រូវបានផ្ដល់ជូននៅក្នុងប្រទេសផ្សេងបានឡើយ។

3.3. Codacash នឹងពុំមានជាការផ្ដល់ជូនស្របច្បាប់ឡើយ លុះត្រាតែមានចែងផ្សេងពីនេះនៅក្នុងលក្ខខណ្ឌទាំងនេះ។ Codacash មិនត្រូវបានរាប់បញ្ចូលចំពោះលោកអ្នក សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់លោកអ្នក ហើយពុំអាចលក់បន្ត ផ្ទេរដើម្បីទទួលបានតម្លៃ ប្ដូរយកជាសាច់ប្រាក់ អនុវត្តចំពោះគណនីខាងក្រៅណាមួយ ឬដាក់លក់ ជួល ជាអំណោយ ឬជួញដូរបានឡើយ។ លោកអ្នកមិនអាចដកសមតុល្យ Codacash របស់លោកអ្នក ឬផ្ទេរសមតុល្យរវាងគណនី Coda បានឡើយ។ លោកអ្នកអាចប្រើប្រាស់សមតុល្យរបស់លោកអ្នកបានសម្រាប់តែការទិញផលិតផល និង/ឬសេវានៅលើ Codashop ប៉ុណ្ណោះ។

4. លក្ខខណ្ឌតម្រូវរបស់ Codacash

4.1. ដើម្បីបញ្ចូលទឹកប្រាក់ ឬធ្វើការទិញដោយប្រើប្រាស់ Codacash លោកអ្នកត្រូវតែ (i) ចុះឈ្មោះសម្រាប់គណនី Coda ជាមួយនឹងអាសយដ្ឋានអ៊ីមែល ឬលេខទូរស័ព្ទរបស់លោកអ្នក ឬដោយភ្ជាប់ជាមួយនឹងគណនីវេទិកាបណ្ដាញសង្គមដែលគាំទ្រណាមួយ និង (ii) បញ្ជាក់ភាពត្រឹមត្រូវនៃអត្តសញ្ញាណរបស់លោកអ្នក ដោយប្រើប្រាស់អាសយដ្ឋានអ៊ីមែល ឬលេខទូរស័ព្ទរបស់លោកអ្នក។

4.2. អ្នកចេញ Codacash រក្សាសិទ្ធិក្នុងការពិនិត្យអត្តសញ្ញាណរបស់លោកអ្នក និងស្នើសុំឲ្យផ្ដល់ភស្តុតាងបញ្ជាក់អត្តសញ្ញាណ ឬបដិសេធការចុះឈ្មោះរបស់លោកអ្នកទៅតាមឆន្ទានុសិទ្ធិទាំងស្រុងរបស់ខ្លួន នៅពេលដែល (i) មានការតម្រូវពីអាជ្ញាធររដ្ឋាភិបាលពាក់ព័ន្ធក្នុងការធ្វើដូច្នេះ ដែលជាផ្នែកមួយនៃការប្រឆាំងនឹងលាងលុយកខ្វក់ និងវិធាន និងបទប្បញ្ញត្តិប្រឆាំងនឹងការផ្ដល់លុយទៅឲ្យភេវរករ (ii) ចាំបាច់ នៅពេលដែលការប្រើប្រាស់ដោយគ្មានការអនុញ្ញាតនូវគណនី Coda របស់លោកអ្នក ត្រូវបានរកឃើញ ឬ (iii) មានទំនាស់ពាក់ព័ន្ធនឹងភាពជាម្ចាស់កម្មសិទ្ធិនៃគណនី Coda របស់លោកអ្នក។ 

4.3. ដើម្បីប្រើប្រាស់ Codacash លោកអ្នកត្រូវបង្ហាញឲ្យឃើញថា លោកអ្នក៖

(a) គ្រប់អាយុនៅក្នុងប្រទេសរបស់លោកអ្នក ឬ ប្រសិនបើលោកអ្នកមិនគ្រប់អាយុទេនោះ អ្នកបានទទួលការយល់ព្រមពីឪពុកម្ដាយ ឬអាណាព្យាបាលស្របច្បាប់របស់លោកអ្នក ហើយមានការទទួលយករបស់ពួកគាត់នូវលក្ខខណ្ឌរបស់ Codacash ជាពិសេសការព្រមព្រៀងរបស់ពួកគាត់ក្នុងការទទួលខុសត្រូវចំពោះការប្រើប្រាស់ Codacash របស់លោកអ្នក ការទទួលយក និងការគោរពរបស់លោកអ្នកតាមលក្ខខណ្ឌទាំងឡាយរបស់ Codacash និងរាល់ការគិតថ្លៃ ឬកម្រៃ ដែលទាក់ទងជាមួយនឹងការប្រើប្រាស់ Codacash របស់លោកអ្នក

(b) មិនត្រូវបានហាមឃាត់ដោយច្បាប់ លក្ខខណ្ឌ បទបញ្ជា ឬលក្ខខណ្ឌតម្រូវផ្សេងៗណាមួយពីការបង្កើតគណនី Coda និង/ឬប្រើប្រាស់ Codacash និង 

(c) អាចទទួលយក ចុះកិច្ចសន្យា និងចងភ្ជាប់កាតព្វកិច្ចអនុវត្តលក្ខខណ្ឌដោយស្របច្បាប់។

4.4. យើងខ្ញុំអាចនឹងតម្រូវឲ្យលោកអ្នកកំណត់លេខ PIN ស្តាទិច អំឡុងពេលចុះឈ្មោះគណនី Coda ដែលលោកអ្នកនឹងប្រើប្រាស់ និងបញ្ចូលមុនប្រតិបត្តិការទិញ ឬបញ្ចូលទឹកប្រាក់ម្ដងៗ។ យើងខ្ញុំក៏អាចនឹងតម្រូវឲ្យលោកអ្នកបញ្ជាក់ភាពត្រឹមត្រូវតាមច្បាប់នូវប្រតិបត្តិការរបស់លោកអ្នកផងដែរ តាមរយៈពាក្យសម្ងាត់តែមួយដង (“OTP”) ដែលនឹងត្រូវបញ្ជូនទៅកាន់អាសយដ្ឋានអ៊ីមែល លេខទូរស័ព្ទដែលបានចុះឈ្មោះរបស់លោកអ្នក។ អ្នកចេញ Codacash រក្សាសិទ្ធិក្នុងការដាក់តម្រូវការបញ្ជាក់ភាពត្រឹមត្រូវផ្សេងៗទៀត។

5. ការបញ្ចូលទឹកប្រាក់

5.1. លោកអ្នកអាចបញ្ចូលទឹកប្រាក់នៅក្នុងកាបូប Codacash របស់លោកអ្នក ដោយប្រើបណ្ដាញទូទាត់ប្រាក់ដែលអាចរកបានសម្រាប់ការបញ្ចូលទឹកប្រាក់ Codacash នៅលើ Codashop ។ អ្នកចេញ Codacash ដែលពាក់ព័ន្ធ អាចនឹងបដិសេធសំណើសុំបញ្ចូលទឹកប្រាក់របស់លោកអ្នកដោយមូលហេតុអ្វីមួយ និងទៅតាមឆន្ទានុសិទ្ធិទាំងស្រុងរបស់ខ្លួន។ អ្នកចេញ Codacash មិនទទួលខុសត្រូវចំពោះការបញ្ចូលទឹកប្រាក់ណាមួយដែលមិនបានដំណើរការដោយជោគជ័យ តាមរយៈបណ្ដាញទូទាត់ប្រាក់ដែលលោកអ្នកបានជ្រើសរើសឡើយ។ ចំនួនទឹកប្រាក់បញ្ចូល នឹងត្រូវបានបន្ថែមទៅកាន់សមតុល្យគណនី Coda របស់លោកអ្នក នៅពេលដែលអ្នកចេញ Codacash បានបញ្ជាក់ថា ការទូទាត់ប្រាក់របស់លោកអ្នកទទួលបានជោគជ័យ តាមរយៈសារជោគជ័យមួយទៅកាន់លេខទូរស័ព្ទ ឬអាសយដ្ឋានអ៊ីមែលដែលបានចុះឈ្មោះរបស់លោកអ្នក។ 

5.2. អ្នកចេញ Codacash រក្សាសិទ្ធិក្នុងការដាក់កំហិតទៅលើតម្លៃដែលរក្សាទុកនៅក្នុងគណនី Coda របស់លោកអ្នក ឬបញ្ជាក់អំពីការដាក់កំហិតប្រតិបត្តិការនៅពេលបញ្ចូលទឹកប្រាក់ម្ដងៗ។ ទាំងអស់នេះអាចដោយសារតែការដាក់កំហិតដែលត្រូវបានដាក់ដោយបណ្ដាញទូទាត់ប្រាក់ ឬដោយអាជ្ញាធររូបិយវត្ថុដែលពាក់ព័ន្ធ ឬធនាគារកណ្ដាលនៅក្នុងដែនសមត្ថកិច្ចរបស់លោកអ្នក។ 

5.3. រាល់ការបញ្ចូលទឹកប្រាក់ក្នុងកាបូប Codacash ទាំងអស់ គឺជាការសម្រេចចុងក្រោយ ហើយពុំអាចដកប្រាក់វិញបានទេ។

6. ការបញ្ចប់ប្រតិបត្តិការ។ ទឹកប្រាក់ប្រតិបត្តិការទិញ នឹងមិនត្រូវបានកាត់ចេញពីសមតុល្យ Codacash របស់លោកអ្នកនៅក្នុងគណនី Coda របស់លោកអ្នកឡើយ រហូតដល់ប្រតិបត្តិការនៅលើ Codashop នោះត្រូវបានបញ្ជាក់ថាជោគជ័យ។ បន្ទាប់មក ផលិតផល និង/សេវាដែលបានទិញ នឹងត្រូវបានបញ្ជូនទៅកាន់លោកអ្នក។

7. ការផ្ដល់ប្រាក់ជូនវិញ។ យើងខ្ញុំនឹងមិនដំណើរការនូវការផ្ដល់ប្រាក់ជូនវិញណាមួយ សម្រាប់រាល់ការទិញដែលទទួលបានជោគជ័យដោយប្រើប្រាស់ Codacash ឡើយ។ ប្រតិបត្តិការទាំងអស់ដែលប្រើប្រាស់ Codacash ពុំអាចផ្ដល់ប្រាក់ជូនវិញបានឡើយ លុះត្រាតែមានការតម្រូវដោយច្បាប់ផ្សេងពីនេះ។ ប្រសិនបើការផ្ដល់ប្រាក់ជូនវិញត្រូវបានតម្រូវដោយច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់លោកអ្នក អ្នកចេញ Codacash នឹងត្រូវកំណត់ថា ប្រតិបត្តិការនោះអាចផ្ដល់ប្រាក់ជូនវិញទៅតាមឆន្ទានុសិទ្ធិទាំងស្រុងរបស់ខ្លួន ប៉ុន្តែសម្រាប់តែការទិញរបស់លោកអ្នកដែលនៅពុំទាន់បានប្រើប្រាស់ ឬបានប្ដូរជាសាច់ប្រាក់រួចប៉ុណ្ណោះ។ ការផ្ដល់ប្រាក់ជូនវិញទាំងអស់ នឹងត្រូវបានផ្ដល់ឥណទានជូនវិញទៅក្នុងគណនី Coda របស់លោកអ្នក។

8. រង្វាន់ និងអត្ថប្រយោជន៍

8.1. យើងខ្ញុំមានឆន្ទានុសិទ្ធិទាំងស្រុងក្នុងការកំណត់នូវរង្វាន់ ឬអត្ថប្រយោជន៍ទាំងឡាយណាមួយដែលលោកអ្នកអាចមានសិទ្ធិទទួលបាន ប្រសិនបើលោកអ្នកប្រើប្រាស់ Codacash ក្នុងការទូទាត់ប្រាក់សម្រាប់ការទិញអ្វីមួយនៅលើ Codashop ។ រង្វាន់ ឬអត្ថប្រយោជន៍ អាចរួមមានដូចជា ការប្ដូរយកសាច់ប្រាក់វិញ (ដែលមួយផ្នែកនៃការតម្លៃទិញរបស់លោកអ្នក ត្រូវបានផ្ដល់ឥណទានទៅកាន់គណនី Coda របស់លោកអ្នកវិញ) ប្រាក់បន្ថែមពីលើការទិញរបស់លោកអ្នក (ដូចជា ការផ្ដល់ឥណទាននៅក្នុងហ្គេមបន្ថែម ឬធាតុនៅក្នុងហ្គេមដោយឥតគិតថ្លៃចំពោះលោកអ្នក) ឬរង្វាន់ពិសេសផ្សេងៗតាមរយៈព្រឹត្តិការណ៍ ឬកម្មវិធីផ្សព្វផ្សាយផ្សេងៗ។

8.2. លក្ខខណ្ឌ Codacash ទាំងនេះអនុវត្តចំពោះការផ្ដល់ជូនរង្វាន់ និងអត្ថប្រយោជន៍។ ទោះជាយ៉ាងណា Coda ឬអ្នកចេញ Codacash ជាពិសេស រក្សាសិទ្ធិក្នុងការដាក់ចេញនូវវិធានទាំងឡាយដែលខ្លួនយល់ថាសមស្រប ហើយវិធានទាំងនេះនឹងត្រូវបានបង្ហោះនៅលើវ៉ិបសាយ ឬវេទិកាផ្សេងៗរបស់ Coda ដែលយើងខ្ញុំអាចនឹងកំណត់។ យើងខ្ញុំសូមលើកទឹកចិត្តឲ្យលោកអ្នកអានវិធានដែលត្រូវបានអនុវត្ត និងពិនិត្យមើល គោលការណ៍ឯកជនភាព របស់យើងខ្ញុំ ដែលបន្ថែមពីលើលក្ខខណ្ឌទាំងនេះ ត្រូវបានអនុវត្តតែចំពោះរាល់ព័ត៌មានដែលលោកអ្នកបានដាក់ជូនទាក់ទងនឹងរង្វាន់ អត្ថប្រយោជន៍ ប្រាក់បន្ថែម និងព្រឹត្តិការណ៍ និងកម្មវិធីផ្សព្វផ្សាយផ្សេងៗប៉ុណ្ណោះ។ 

9. សន្តិសុខគណនី។

9.1. អ្នកទទួលខុសត្រូវចំពោះសន្តិសុខគណនី Coda របស់អ្នក ព្រមទាំងផលវិបាកទាំងអស់ដែលបណ្តាលមកពីការប្រើប្រាស់ ឬការប្រើប្រាស់មិនត្រឹមត្រូវនៃគណនី Coda លេខ PIN, OTP ឬព័ត៌មានបញ្ជាក់អត្តសញ្ញាណផ្នែកសន្តិសុខពាក់ព័ន្ធផ្សេងទៀតរបស់អ្នកសម្រាប់ Codacash ។ កាតព្វកិច្ចផ្នែកសន្តិសុខនេះរួមបញ្ចូលទាំងការរក្សាសុវត្ថិភាពព័ត៌មានលម្អិតនៃការចូលរបស់អ្នក និងការរក្សាព័ត៌មានគណនីរបស់អ្នកជាសម្ងាត់ពីបុគ្គលដទៃ។ អ្នកទទួលខុសត្រូវទាំងស្រុងចំពោះគណនីដែលបានបាត់ ឬត្រូវបានគេលួច។

9.2. អ្នកយល់ស្របថា ការប្រើប្រាស់ ឬការប្រើប្រាស់ដោយចេតនានៃ Codacash ដោយប្រើប្រាស់គណនី Coda របស់អ្នក នឹងត្រូវបានចាត់ទុកថាជាការប្រើប្រាស់ Codacash ដែលមានការអនុញ្ញាត តាមរយៈគណនី Coda របស់អ្នក។ អ្នកយល់ព្រមជាប់កាតព្វកិច្ចពីលក្ខខណ្ឌរបស់ Codacash ទាំងនេះ បើទោះបីជាការប្រើប្រាស់បែបនេះត្រូវបានអនុញ្ញាត ឬមិនត្រូវបានអនុញ្ញាតពីអ្នកក៏ដោយ។

9.3. ប្រសិនបើមានការក្លែងបន្លំ ឬការប្រើប្រាស់ដែលគ្មានការអនុញ្ញាតណាមួយចំពោះព័ត៌មានលម្អិត ឬគណនីចូលរបស់អ្នក ការបាត់បង់លទ្ធភាពចូលប្រើគណនី ឬការបំពានសន្តិសុខផ្សេងទៀតណាមួយនោះ អ្នកយល់ព្រមក្នុងការជូនដំណឹងភ្លាមៗទៅ Coda តាមរយៈការផ្ញើអ៊ីមែលទៅផ្នែក​គាំទ្រ​អតិថិជន​របស់ Codashop។ ប្រសិនបើអាចអនុវត្តបាន​ភ្លាមៗ Coda នឹងផ្អាកគណនី Coda របស់អ្នក ស៊ើបអង្កេតពាក្យបណ្តឹង ឬសំណើរបស់អ្នក និងឆ្លើយតបទៅអ្នកវិញ។ ទោះបីជាយ៉ាងណាក៏ដោយ Coda ប្រកាសបដិសេធក្នុងការទទួលខុសត្រូវចំពោះគណនីដែលមានការបាត់ ឬត្រូវបានលួច ហើយនឹងមិនផ្តល់សំណងជាសាច់ប្រាក់សម្រាប់ការខូចខាតណាមួយ ឬទាក់ទងនឹងការប្រើប្រាស់ ឬការចូលប្រើគណនី Coda ដែលគ្មានការអនុញ្ញាតពីអ្នកទេ។

10. សកម្មភាពដែលត្រូវបានរឹតត្បិត។ តាមរយៈការប្រើប្រាស់ Codacash អ្នកយល់ស្របថា អ្នកនឹងមិនចូលរួមដោយផ្ទាល់ ឬដោយប្រយោលក្នុងការប្រព្រឹត្តណាមួយដែលរំលោភបំពានកាតព្វកិច្ចអ្នកប្រើប្រាស់ ដែលបានរៀបរាប់នៅក្នុងផ្នែកស្តីពីការបំពេញប្រតិបត្តិការ បទប្បញ្ញត្តិនៃលក្ខខណ្ឌទាំងនេះផ្សេងទៀត ឬសកម្មភាពដែលត្រូវបានរឹតត្បិតណាមួយខាងក្រោម៖

(a) ប្រើប្រាស់ Codacash ឬមុខងាររបស់ Coda ណាមួយតាមវិធីមិនត្រូវបានអនុញ្ញាតដោយ Coda ។

(b) ចែករំលែកព័ត៌មានលម្អិតគណនី Coda, លេខ PIN ឬ OTP របស់អ្នកជាមួយបុគ្គលផ្សេងទៀត 

(c) ផលិតឡើងវិញ ប៉ុនប៉ងផលិតឡើងវិញ ឬក្លែងបន្លំ Codacash ឬតុល្យភាពសាច់ប្រាក់ Codacash ។

(d) ជ្រៀតជ្រែកជាមួយនឹង Codacash តាមមធ្យោបាយណាមួយ។

(e) ប្រើប្រាស់ Codacash ក្នុងសកម្មភាពណាមួយដែលពាក់ព័ន្ធនឹងបុគ្គល អង្គភាព ឬបណ្ដាប្រទេសដែលត្រូវបានគេដាក់ទណ្ឌកម្ម។

(f) បំពានច្បាប់ បទប្បញ្ញត្តិ ឬបទបញ្ជាជាធរមានណាមួយតាមរយៈការប្រើប្រាស់ Codacash របស់អ្នក ឬ

(g) ប្រើប្រាស់គណនី Coda របស់អ្នក ឬគ្រប់គ្រងគណនី Coda ដែលកំពុងចូលរួមក្នុងសកម្មភាពដែលត្រូវបានរឹតត្បិតខាងលើណាមួយ។

អ្នកចេញ Codacash រក្សាសិទ្ធិក្នុងការចាត់វិធានការផ្លូវច្បាប់ ឬទាមទារប្រឆាំងនឹងអ្នក ទាក់ទងនឹងការរំលោភបំពានណាមួយនៃលក្ខខណ្ឌ Codacash ទាំងនេះ។

11. ហេតុផលបន្ថែមសម្រាប់ការបិទ ឬបង្កកគណនី Coda អ្នកចេញ Codacash អាចបិទជាអចិន្រ្តៃយ៍ ឬបង្កកគណនី Coda របស់អ្នកជាបណ្ដោះអាសន្ន ឬការចូលប្រើប្រាស់របស់អ្នកទៅកាន់វា (ក) សម្រាប់ហេតុផលដដែលដែលបានចែងនៅក្នុងលក្ខខណ្ឌប្រើប្រាស់ទូទៅក្នុងផ្នែកស្ដីពីការបិទ ឬការផ្អាកគណនី Coda ដោយសារការល្មើសបំពាន (ខ) សម្រាប់ការចូលរួមក្នុងការដាក់កំហិតដែលបានកំណត់អត្តសញ្ញាណក្នុងផ្នែកខាងមុខ ឬ (គ) សម្រាប់អ្វីមួយដូចខាងក្រោម៖

(a) វាចាំបាច់ក្នុងការជួសជុល ថែទាំ ឬកែលម្អមុខងារ Codacash ឬ

(b) អ្នកចេញ Codacash សម្រេចចិត្តឈប់ផ្ដល់ជូននូវ Codacash ។

12. សមតុល្យបន្ទាប់ពីការបង្កក។ ប្រសិនបើអ្នកបង្កកគណនី Coda របស់អ្នកជាបណ្ដោះអាសន្ន សមតុល្យ Codacas ដែលនៅសល់មិនបានប្រើប្រាស់របស់អ្នក នឹងត្រូវបានថែទាំរហូតដល់អ្នកធ្វើឲ្យគណនីរបស់អ្នកសកម្មជាថ្មី។

13. សមតុល្យបន្ទាប់ពីការបិទ។ លើកលែងតែថាមានការផ្ដល់ជូនក្នុងលក្ខខណ្ឌទាំងនេះ ប្រសិនបើគណនី Coda របស់អ្នកត្រូវបានបិទជាអចិន្រ្តៃយ៍ មិនថាដោយ Coda ឬដោយអ្នកស្ម័គ្រចិត្ត រាល់សមតុល្យដែលមិនបានប្រើប្រាស់ទាំងអស់នឹងផុតកំណត់ និងដកចេញភ្លាមៗ។ អ្នកនឹងមិនមានសិទ្ធិក្នុងការទទួលបានសំណងណាមួយឡើយ ហើយអ្នកចេញ Codacash នឹងមិនទទួលខុសត្រូវចំពោះអ្នកសម្រាប់ការខាតបង់ណាមួយនៃសមតុល្យ Codacash របស់អ្នកឡើយ។

លក្ខខណ្ឌនៃការប្រើប្រាស់បន្ថែម - ប្រទេសជាក់លាក់

ប្រទេសកម្ពុជា

1. វិសាលភាពនៃការអនុវត្ត។ ប្រសិនបើអ្នកកំពុងស្នាក់នៅ ឬស្ថិតនៅក្នុងប្រទេសកម្ពុជា បទប្បញ្ញត្តិទាំងនេះ (បទប្បញ្ញត្តិប្រទេសកម្ពុជា) នឹងត្រូវដឹកនាំការប្រើប្រាស់នៃសេវាកម្មរបស់អ្នក បន្ថែមលើលក្ខខណ្ឌទូទៅខាងមុខនៃការប្រើប្រាស់។

2. អ្នកផ្ដល់សេវា។ អ្នកយល់ និងយល់ស្របថា សេវាកម្មដូចដែលបានកំណត់ត្រូវបានផ្ដល់ជូនដល់អ្នកដោយ Coda សិង្ហបុរី និងទាក់ទងទៅនឹង Codacash, Aplikasi Coda Sdn. Bhd. (“Coda Malaysia”)។ Coda សិង្ហបុរី មានអាសយដ្ឋានចុះបញ្ជីរបស់ខ្លួននៅ 22 Cross Street #02-01 Singapore 048421។ Coda ម៉ាឡេស៊ី មានអាសយដ្ឋានចុះបញ្ជីរបស់ខ្លួននៅ 36B 2nd Floor Jalan Tun Mohd Fuad 2, Taman Tun Dr Ismail, 60000, Kuala Lumpur, W.P. Kuala Lumpur, Malaysia ។ អ្នកយល់ថា លក្ខខណ្ឌនៅទីនេះ ត្រូវបានបញ្ចូល និងយល់ព្រមរវាងអ្នក Coda ប្រទេសសិង្ហបុរី និង Coda ប្រទេសម៉ាឡេស៊ីនៅកន្លែងដែលអាចអនុវត្ត។ អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាក៏អាចចូលទៅកាន់ Coda ប្រទេសសិង្ហបុរីតាមរយៈអ៊ីមែល support.kh@codapayments.com។ 

 

3. ការសម្របសម្រួលការទូទាត់ប្រាក់ និងការចែករំលែកខ្លឹមសារ។ Coda Singapore (ក) សម្របសម្រួលការទូទាត់ប្រាក់សម្រាប់ការទិញខ្លឹមសារឌីជីថល និង (ខ) ផ្ដល់សេវាកម្មចែកចាយខ្លឹមសារ និងលក់កូដពាក់ព័ន្ធដល់អ្នកតាមរយៈថ្នាល Coda ។

4. មាតិកាឌីជីថលដែលប្រើប្រាស់ពេលទិញភ្លាមៗ។ នៅពេលយើងផ្តល់ជូនអ្នកនូវមាតិកាឌីជីថលជាក់ស្តែង ការទិញដែលរហ័ស និងអាចប្រើប្រាស់ភ្លាម គឺអាស្រ័យទៅលើលក្ខណៈរបស់មាតិកា ដូចជាកាត់កងប្រាក់ត្រូវបានធ្វើភ្លាមៗតាមរយៈការជ្រើសរើសបណ្តាញទូទាត់របស់អ្នក និងមាតិកា ឬកូដអ្នកផ្សព្វផ្សាយដែលត្រូវផ្តល់ឥណទានភ្លាមៗជូនអ្នកតាមរយៈថ្នាលនីមួយៗរបស់អ្នកផ្សព្វផ្សាយ ឬបញ្ជូនទៅអ្នកក្នុងរយៈពេលខ្លី បន្ទាប់ពីការបញ្ចប់យ៉ាងជោគជ័យនៃការទិញរបស់អ្នក។ ដូចនេះ នៅពេលអ្នកបានធ្វើការទិញរបស់អ្នក និងប្រើប្រាស់ ឬប្រើមាតិការឌីជីថល ឬកូដអ្នកបោះពុម្ពផ្សាយ វាមិនអាចដក ឬលុបចោលតែម្ដងនោះទេ។ យ៉ាងណាក៏ដោយ នេះមិនមែនបង្ការអ្នកពីការលើកឡើងជម្លោះដែលមានសុពលភាព ឬកំហុសខុសឆ្គង យោងទៅតាមនីតិវិធីដែលមានសង្ខេបនៅក្នុងផ្នែកស្ដីពីការដោះស្រាយជម្លោះ និងកំហុសខុសឆ្គងនៅក្នុងលក្ខខណ្ឌទូទៅនៃការប្រើប្រាស់។

5. បទប្បញ្ញត្តិបន្ថែមទាក់ទងនឹង Codacash

5.1. Codacash ត្រូវបានផ្ដល់ជូនដោយ Aplikasi Coda Sdn. Bhd. (“Coda Malaysia”) ។ Coda Singapore មិនបានផ្ដល់ជូន និងមិនជាប់ពាក់ព័ន្ធក្នុងការផ្ដល់ជូននៃ Codacash ក្នុងប្រទេសកម្ពុជាឡើយ។

5.2 សមតុល្យ Codacash របស់អ្នកនឹងត្រូវដាក់ជា និងសមមូលជាប្រាក់ដុល្លារសហរដ្ឋអាមេរិក